រាជធានីភ្នំពេញ ៖ បុរសម្នាក់បាននាំសង្សារ ដែលទើបស្គាល់គ្នា មិនបានប៉ុន្មានថ្ងៃផង ដើរលេងសប្បាយផឹកស៊ី នៅហាងក្រុងអាន់ធ័រ រហូតដល់យប់ជ្រៅ និងមានសភាពស្រវឹង ហើយក៏បានត្រូវរ៉ូវគ្នា ឡើងផ្ទះសំណាក់ជាមួយគ្នាខណៈអស់កម្លាំងក៏ដេកលង់លក់ ត្រូវនារីជាសង្សារលួចយកលុយ និងខ្សែរកទូរស័ព្ទដៃ រួចក៏បានគេចចេញ ពីក្នុងបន្ទប់ផ្ទះសំណាក់ កាលពីវេលាម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ។
មុនពេលកើតហេតុពួកគេទាំងពីរ បានណាត់ជួបគ្នាទៅផឹកស៊ី នៅក្នុងហាងផ្ទះអាន់ឆ័រ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រួចហើយដល់យប់ជ្រៅពួកគេទាំងពីរនាក់ បានព្រមព្រៀងគ្នាទៅដេក ផ្ទះសំណាក់យីហោ ទឹកថ្លា ដើម្បីឡើងឋានសួគ៌ ។ ក្រោយពីឡើងឋានសួគ៌ហើយ ជនរងគ្រោះអស់កម្លាំង ក៏ដេកលង់លក់នៅក្នុងផ្ទះសំណាក់ ហើយឆ្លៀតក្នុងឱកាសនោះ ជនសង្ស័យបានធ្វើសកម្មភាពលួចទ្រព្យ សម្បត្តិ និងលុយកាក់ គេចខ្លួនតែម្តងទៅ។
ក្រោយពីភ្ញាក់ឡើងដឹងថា គូស្នេហ៍ហេងស៊យរបស់ខ្លួន លួចយកទ្រព្យសម្បត្តិ និងលុយ នៅក្នុងកាបូបនោះ ក៏ដើររកស្រាប់តែប្រទះ ឃើញជនសង្ស័យនៅផ្សាររោងចក្រស្បែកជើង ក្នុងសង្កាត់ទឹកថ្លា រួចក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមកឃាត់ខ្លួនតែម្តង។ ដោយឡែកទ្រព្យសម្បត្តិដែលបាត់បង់រួមមាន លុយ ២០ម៉ឺនរៀល ទូរស័ព្ទ ២គ្រឿង និងខ្សែក ផ្លាកទីនមួយខ្សែ៕
_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
Read more: http://www.cambodiapage.info/?p=10975#ixzz2cJBW2ZIu


0 comments:
Post a Comment