គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:59 AM
ចិន ៖ មាន​ខ្សែ​វីដេអូ​ឃ្លី​ប​មួយ​ដែលមាន​រយៈពេល ២​នាទី​និង​៤៣​វិនាទី ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​នៅលើ Youku  របស់​ប្រទេស​ចិន។ ដែល​ខ្សែ​វី​ដេអូឃ្លីប​នេះ​ បានបង្ហាញ​ពី​សកម្មភាព​ស្ត្រី​បម្រើ​ម្នាក់   បាន​វាយដំ ទាត់​ធាក់ ទៅលើ​ក្មេងស្រី​ម្នាក់​ដែលមាន​អាយុទើប​តែ​​ជាង​៣​ឆ្នាំ ទាំង​កំរោល​។​
​បើតាម​ប្រភពពី YouKu បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២ ខែសីហា ឆ្នាំ​២០១៣​ កន្លងទៅនេះ ចំណែក​ស្ត្រី​ដែល​ធ្វើការ​វាយ​តប់​​ទៅលើ​ក្មេងស្រី​តូច​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ គឺជា​អ្នកបម្រើ​មើលថែ​ក្មេង​ ​ដែល​ឪពុក ម្តាយ​របស់​ក្មេងរងគ្រោះ​បាន​ជួល​ឲ្យ​មក​មើល​ថែទាំ​កូន​របស់​ពួក​គេ​។
​វីដេអូ​ឃ្លី​ប​មួយ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​បាន​មើល​ហើយ មានការ​រន្ធត់ចិត្ត និង​មាន​សេចក្តី​អាណិតអាសូរ​ដល់​កុមារ​តូច​នេះ​ជា​ពន់ពេក ដែល​ត្រូវ​មនុស្ស​ចាស់​វាយ​ដុំ​គ្មាន​ត្រា​ប្រណី​ដូច្នេះ​។​
​ចង់ដឹងថា តើ​សកម្មភាព​វាយដំ​ក្មេងស្រី​តូច​ម្នាក់នេះ មាន​សភាព​សាហាវ​យ៉ាងណា​សូម​តាមដាន​ទាំងអស់គ្នា !!!


Read more: http://www.cambodiapage.info/

0 comments:

Post a Comment