គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:30 AM
ភ្នំពេញ: ​ក្រុមនិស្សិត​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ជំនា​ន់ទី​៦​និង​ទី​៧​ប្រមាណ​៧៨៤​នាក់​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៣​នេះ​បាន​ប្រមូល​​ផ្តុំគ្នា​នៅ​ពីមុខ​សាកលវិទ្យាល័យ ​អន្តរជាតិ​ ធ្វើការ​តវ៉ា​ដើម្បី​ស្នើរ​សុំ​ទៅ​អ្នកគ្រប់គ្រង​បញ្ចុះ​តំលៃ​សិក្សា​សំរាប់​១​ឆ្នាំ​បន្ថែម​។​
ក្រុមនិស្សិត​បាន​ឲ្យ​ដឹង​គ្រប់ៗ​គ្នា​ថា ពួកគាត់​បាន​ចូលរៀន​ចាប់ពី​ឆ្នាំ​២០០៥​និង​អ្នកខ្លះ​ចូលរៀន​នៅ​ឆ្នាំ​២០០៦​គឺ​សិក្សា​រយះពេល​៦​ឆ្នាំ​និង​​ត្រូវ​ប្រឡង​បញ្ចប់​ ដើម្បី​ទទួលបាន​ សញ្ញាបត្រ​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ​។​
​ជាមួយគ្នានេះដែរ​និស្សិត​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក​សាកលវិទ្យាល័យ​អន្តរ​ដែល​បាន​ប្តេ​ជ្ងា​ចិត្ត​ធ្វើ​សមាហរណកម្ម​ទាំង​២​ជំនាន់​​ដោយ​យោងតាម​សារាចរ​ណែនាំ​របស់​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០០៧​ក៍​ពុំបាន​ធ្លាប់​ប្រាប់ថា ជំនាន់​ពួក​ក​គាត់​នេះ​នឹងត្រូវ​សិក្សា​រយៈ​ពេល​៨​ឆ្នាំ​ម្តងណា​ឡើយ​ហើយ​នៅពេលនេះ​អ្វី​ទាំងអស់​គឺ​ខាង​សាកលវិទ្យាល័យ​ត្រូវ​ទទួលខុសត្រូវ​នូវ​កំហុស​នេះ​។​

​ដោយ​មើលឃើញ​ពី​ភាព​អសកម្ម​របស់​សាកលវិទ្យាល័យ​មិនអាច​ធ្វើការ​ស្នើសុំ​ក្រសួងសុខាភិបាល​ដើម្បី​ឲ្យ​ពួកគាត់​ប្រឡង​បញ្ចប់​បាន​ទើប​ពួក​​គាត់​បាននាំគ្នា​ជួយ​ចេញមុខ​ធ្វើការ​តវ៉ា​និង​ទាមទារ​ឲ្យ​មានការ​ប្រឡង​បញ្ចប់​ហើយ​ពួកគាត់​ក៍​មិនបាន​ឲ្យ​សាកលវិទ្យាល័យ​ទទួលខុសត្រូវ​តាម​​ល​ក្ខ័​ណ​ដែល​បាន​ប្រាប់​និស្សិត​នៅពេល​ចូលរៀន​ថា​ត្រូវ​រៀន​រយះពេល​៦​ឆ្នាំ​នោះទេ​។​
​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​និង​និស្សិត​កាលពី​ថ្ងៃទី​២១ ខែ​កក្ត​ដា ឆ្នាំ​២០១៣​កន្លងទៅនេះ​គឺ​និស្សិត​ភាគច្រើន​​មិនអាច​ទទួលយកបាន​នៅ​តំលៃ​ដែល​ត្រូវ​បង់ថ្លៃ​សិក្សា​បន្ថែម​១​ឆ្នាំ​ទៀត​បានទេ​។​
​ដូច្នេះហើយ​នៅថ្ងៃនេះ​ពួកគាត់​ជា​តំណាង​និស្សិត​ទា​មង​៧៨៤​នាក់​បាននាំគ្នា​ធ្វើការ​តវ៉ា​និង​ស្នើរ​សុំ​ទៅ​លោក​សា​បូ អូ​ហ្សា​ណូ​សាកល​វិទ្យា​ធិ​​ការ​នៃ​សាកលវិទ្យាល័យ ​អន្តរជាតិ ​មេត្តា​បញ្ចុះ​តំលៃ​ពី​២១០០​ដុល្លារ​មក​នៅត្រឹម​១៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ​។​
​ការ​តេ​វ៉ា​របស់​និស្សិត​ទាំង​២​ជំនាន់​នេះ​ឃើញ​មានការ​លើក​បដា​និង​ដុត​កង់ឡាន​តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដែល​សុខ​និង​លោក​អភិ​បា​​ល​រង​ខណ្ឌ​បាន​ចុះទៅ​ធ្វើការ​សម្របសម្រួល​និង​បាន​ឲ្យ​និស្សិត​ទាំងអស់​ទៅ​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាកលវិទ្យាល័យ​វិញ​ជា​ការល្អ​ចៀសវាង​ការ​​បាត់បង់​សណ្តាប់ធ្នាប់​និង​ការកកស្ទះ​ចរាចរណ៍​។​
​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​ថ្នាក់​គ្រប់គ្រង​សាកលវិទ្យាល័យ​អន្តរជាតិ​ចេញមក​ធ្វើការ​ពិភាក្សា​ឬ​រិះរក​វិធី​ណាមួយ​ដោះស្រាយ​ជាមួយ​​និស្សិត​ ដោយ ​សន្តិវិធី​ណាមួយ​ឡើយ​៕​
ប្រភពពី CEN

Read more:http://cambodiapage.info/

0 comments:

Post a Comment