ការអំពាវនាវនេះធ្វើឡើងនៅក្រោយពេលដែលគ្រួសារនាងលែងមានថវិកាអ្វីសេសសល់ ដោយសារចំណាយលើការព្យាបាលប្ដីនៅពេលធ្លាក់ខ្លួនឈឺ ដោយពុំមានផ្នែកពាក់ព័ន្ធណាមួយ ជួយទំនុកបម្រុង ឬជួយយកចិត្តទុកដាក់ព្យាបាលជំងឺស្វាមី រហូតដល់ស្លាប់។
សម្ដីមួយឃ្លាយ៉ាងខ្លីរបស់ស្ត្រីជាភរិយាយុទ្ធជនពលី លោក ឃុត សុផល ដែលនិយាយថា ប្ដីនាងគិតគូរពីការងារធំជាងប្រពន្ធកូនបានបង្ហាញថា យុទ្ធជនរូបនេះបានចាត់ទុករឿងគ្រួសារអោយនៅមួយឡែក និងស៊ូស្លាប់ការពារជាតិ ការពារទឹកដីនៅទីតាំង ដែលគាត់បានឈរជើង គឺមិនខុសគ្នាពីយុទ្ធជនខ្មែរស្នេហាជាតិជាច្រើនទៀតដែរ៖ «ពេលកាលដែលគាត់នៅ គាត់មិនសូវចាប់អារម្មណ៍ ជាមួយប្រពន្ធកូនប៉ុន្មានទេ គឺគាត់ចាប់អារម្មណ៍កន្លែងធ្វើការធំជាងខ្ញុំ»។
ក្នុងវ័យ២៨ឆ្នាំ លោកស្រី លិញ សាវី ជាភរិយាសព បានរៀបរាប់ថាលោក ឃុត សុផល ដែលជាកងទ័ពបម្រើការនៅកងពលធំលេខ២ និងកងពលតូចលេខ ៥ នៃវរៈសេនាតូចលេខ២៥១ ប្រចាំការនៅតំបន់ប្រាសាទតាក្របី បានធ្លាក់ខ្លួនឈឺនៅក្នុងពេលទៅបំពេញការងារ៖ «ថ្ងៃដែលគាត់មកហ្នឹង គាត់វិលមុខ គាត់ថាចាំមើលពីរថ្ងៃទៀតសិន បើថាខ្លាំងជាងហ្នឹង សឹមសម្រាក។ ដល់កន្លងមិនផុតយប់ហ្នឹងផង ក៏គាត់ធ្ងន់តែម្តង។ ដំបូងបំផុត ខ្ញុំយកគាត់ទៅពេទ្យ តែអ្នកនៅក្នុងពេទ្យខេត្ត មួយថ្ងៃវាល់ល្ងាចហើយ ដូចជាមិនអើពើជាមួយយើងសោះ។ ដល់អាការៈប្តីខ្ញុំកាន់តែយ៉ាប់ទៅៗ ខ្ញុំក៏សុំគាត់ចេញ យកទៅចូលគ្លីនិក គ្លីនិកគេថា ពកក្បាលពីក្រោយ ហើយគេអត់ហ៊ានមើលទេ អញ្ចឹងឆាប់បញ្ជូនទៅកាល់ម៉ែត្រឱ្យលឿន។ ខ្ញុំក៏ធ្វើតាមគេទៅ គេជូនគាត់ទៅដល់កាល់ម៉ែត្រទៅ»។
ជាអកុសលយុទ្ធជន ឃុត សុផល បានស្លាប់ក្នុងមន្ទីរពេទ្យកាល់ម៉ែត (Calmete) កាលពីល្ងាចថ្ងៃច័ន្ទ ទី១២ ខែសីហា បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យនេះ ក្នុងស្ថានភាពធ្ងន់ធ្ងរ និងមិនអាចសង្គ្រោះបាន។
លោកស្រី លិញ សាវីឱ្យដឹងបន្ថែមទៀតថា៖ «ខ្ញុំស្តាប់មិនបានដែរ គេពន្យល់ប្រាប់យើងថា មានអាមេរោគហ្នឹងវាធ្វើទុក្ខគាត់ខ្លាំង ហើយបុកចូលសួត ធ្វើឱ្យគាត់ដំបៅសួត ហើយគាត់មានមេរោគគ្រុនចាញ់ ធ្វើឱ្យគាត់ក្តៅខ្លាំង ហើយស្ទះឡើងលើ»។

មរណភាព លោក ឃុត សុផល បានបន្សល់ទុកលោកស្រី លិញ សាវី អោយក្លាយជាស្ត្រីមេម៉ាយ និងកូនស្រីតូចៗបីនាក់ជាក្មេងកំព្រាឪពុក។ សាវី ដែលទើបឆ្លងទន្លេកូនស្រីទី៣ មិនទាន់បាន១ខែផង នឹកតូចចិត្ត ថាហេតុអ្វីបានជាពុំឃើញមានអ្នកពាក់ព័ន្ធណាយកចិត្តទុកដាក់ជួយយកអសារជីវិតស្វាមីរបស់នាង ដែលបានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ខ្លួនទៅទៀត ដែលមិនសក្ដិសមនឹងការលះបង់ ដែលប្ដីនាងបានបូជាសម្រាប់ជាតិមាតុភូមិ៖ «ខ្ញុំគិតថាវាអយុត្តិធ៌ម ព្រោះអីពេលកាលដែលគាត់នៅ គាត់អត់ចាប់អារម្មណ៍ប្រពន្ធកូនប៉ុន្មានទេ គឺគាត់ចាប់អារម្មណ៍កន្លែងធ្វើការគាត់ច្រើនជាងខ្ញុំ។ អញ្ចឹងពេលដែលគាត់ទៅហើយ គួរតែអ្នកខាងណោះ គួរតែមកលើកទឹកចិត្តគាត់បន្តិចក៏បានដែរ»។
លោក ឃុត សុផល កាលនៅរស់មានតួនាទីជាពេទ្យយោធា លោកត្រូវផ្លាស់អោយទៅប្រចាំការនៅព្រំដែនប្រាសាទតាក្របី ក្នុងខេត្ត ឧត្តរមានជ័យ គឺត្រូវឃ្លាតឆ្ងាយពីប្រពន្ធកូន ដែលទីលំនៅក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅពេលដែលមានសង្គ្រាមជាមួយទាហានថៃ ក្នុងជម្លោះដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារ និងទឹកដីក្នុងតំបន់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងនាមជាទាហានជួរមុខ ឃុត សុផល បានប្រាក់ខែចំនួនជាង២០ម៉ឺនរៀល។ ក្រៅពីចាយវាយផ្ទាល់ខ្លួន ឃុត សុផល នៅសល់ប្រាក់ជាង១០ម៉ឺនរៀល ផ្ញើអោយប្រពន្ធកូន។ ក្រៅពីនេះ លោកនៅអាចរកចំណូលបានខ្លះនៅពេលបានសម្រាកមកផ្ទះយូរៗម្តង ដោយបានកំរ៉ៃជើងសារពីការនាំអតិថិជនទៅទិញម៉ូតូ នៅតាមហាងមួយចំនួន។
ដោយពឹងផ្អែកតែទៅលើចំណូលជាប្រាក់ខែប្ដីតែមួយមុខ ស្ត្រីមេម៉ាយថ្មោងថ្មី លិញ សាវី មិនដឹងថាមានអ្វីជាទីពឹងទៀតទេទៅថ្ងៃមុខ៖ «ខ្ញុំថាទៅមុខទៀត កូនខ្ញុំស្រីដល់ទៅបីនាក់ ហើយអត់មានឳពុករកស៊ីចិញ្ចឹម តើមិនដឹងថាមានអនាគត ឬអត់ទេ»។

ស្រ្តីមេម៉ាយរូបនេះបានរំលឹកថា នាងនិងប្តីគឺជាកូនកំព្រាដូចគ្នា ពុំមានសាច់ញាតិជាទីពំនាក់ឡើយ។ ក្រោយពេលរៀបការកាលពីឆ្នាំ ២០០៤ នាងបានលក់ដីកេរពីឳពុក យកប្រាក់អោយប្តីទៅរៀន ដើម្បីធ្វើជាពេទ្យទាហាន ក្នុងក្តីសង្ឃឹមថា នឹងមានអនាគតធូរធារគ្រាន់បើជាងពេលបច្ចុប្បន្ន។ ប៉ុន្តែអនាគតនោះបានត្រឹមតែជាក្តីស្រម៉ៃ ដែលពិបាកនឹងកែខៃអោយក្លាយមកជាការពិត។
ម្យ៉ាងកូនៗនៅតូចៗ ម្យ៉ាងខ្លួនជាកូនកំព្រាគ្មានសាច់ញាតិ លិញ សាវី បានត្រឹមអំពាវនាវរកជំនួយសប្បុរសពីភាគីពាក់ព័ន្ធជាពិសេសស្ថាប័ន ដែលប្ដីលោកស្រី បម្រើការងារអោយជួយគិតគូយ៉ាងណាអោយនាងបានសងបំណុលរួច និងមានដើមទុនចាប់ផ្ដើមមុខជំនួញតូចតាច៖ «ឥឡូវខ្ញុំអត់ដឹងទេ ខ្ញុំកំពុងតែធ្វើបុណ្យគាត់ ចាំដល់ធ្វើបុណ្យហើយទើបខ្ញុំដឹងថាខ្ញុំជំពាក់គេប៉ុន្មាន ទាំងមើលគាត់ ទាំងធ្វើបុណ្យគាត់។ កាលពីមើលគាត់ ខ្ញុំជំពាក់គេប្រាំរយ(ដុល្លារ)។ ខ្ញុំគិតថា បើខ្ញុំមានប្រាក់ ខ្ញុំធ្វើផ្ទះមួយ ហើយនិងរកកន្លែងលក់ដូរចិញ្ចឹមកូនខ្ញុំ»។

លោកវរៈសេនីយ៍ត្រី ហែម ចំរើន មេបញ្ជាការរងវរៈសេនាតូចលេខ ២៥១ នៃកងពលធំលេខ២ និងកងពលតូចលេខ៥ ប្រចាំតំបន់ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា លោកបានទទួលព័ត៌មានថា លោក ឃុត សុផល ឈឺដែរ ប៉ុន្តែមិននឹកស្មានថា ធ្ងន់ធ្ងររហូតបាត់បង់ជីវិតបែបនេះឡើយ។ លោក ហែម ចំរើន បន្តថាលោកនឹងពិនិត្យលទ្ធភាពថាតើអាចជួយអ្វីខ្លះបានទោះដល់គ្រួសារយុទ្ធជនពលីមួយនេះ៖ «អត់ទាន់ដឹងទេ ចាំខ្ញុំទៅដល់សិន ព្រោះពេលវាចេញមកផ្ទះយូរដែរហើយ ជាងមួយអាទិត្យហើយ អត់បានរាយការណ៍ទៅខ្ញុំ ទើបតែដឹងនៅពេលទាល់តែធ្ងន់ហើយទៅពេទ្យ ខ្ញុំអត់បានដឹងអំពីអាការៈវាទេ»។
នេះមិនមែនជាលើកទី១ទេដែលមានការលើកឡើងពីការលំបាករបស់កងទ័ព និងក្រុមគ្រួសារពួកគេ ជាពិសេសក្រុមកងទ័ពដែលឈរជើងនៅតាមព្រំដែនដាច់ស្រយាលឆ្ងាយពីភូមិអ្នកស្រុក។ ជារឿយៗពួកគេត្អូញត្អែរពីភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ចាប់តាំងពីទឹក ម្ហូបអាហារ ថ្នាំសង្កូវ មុងភួយ និងអង្រឹងជាដើម។ ភាពខ្វះខាតក្នុងជីវភាពរបស់កងទ័ពត្រូវរិះគន់ដែរថា ហាក់ពុំសមស្របនឹងការចំណាយ ដែលរដ្ឋាភិបាលបានចំណាយសម្រាប់វិស័យនេះឡើយ។ ករណីនេះក៏ធ្លាប់ត្រូវគេសង្ស័យថាអាចមានអំពើពុករលួយដែលទាមទារអោយមានកំណែទម្រង់ ប្រសិនបើប្រទេសនេះចង់អោយវិស័យយោធាមានកម្លាំងខ្លាំង។
ជាភរិយាយោធាពលី លោកស្រី លិញ សាវី ក៏មិនខុសពីស្ត្រីមេផ្ទះដទៃទៀតដែរ គឺប៉ងប្រាថ្នា សុំអោយកូនៗទាំងបីបានរៀនសូត្រ និងមានអនាគតល្អ៖ «ខ្ញុំសូមសំណូមពរ ទៅអង្គភាពគាត់ សូមឱ្យគាត់ជួយខ្ញុំឱ្យក្នុងចំណុចនេះ ទី១ គឺសូមឱ្យជួយផ្តល់លុយឱ្យកូនខ្ញុំ រៀនឱ្យបានជាប់ កូនបងអាយុ៤ឆ្នាំ បន្ទាប់មកពីរឆ្នាំជាង បន្ទាប់មកទើបបានមួយក្តិបថ្ងៃ»។
នៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០១៣ ចំណាយនៅក្នុងផ្នែកសន្តិសុខគឺមានចំនួន៣ពាន់១រយលានដុល្លារ គឺច្រើនជាងឆ្នាំ២០១២ ប្រមាណជាង១៤ភាគរយ។ ហើយជាទូទៅសាធារណមតិធ្លាប់រំពឹងថា ការបង្កើនថវិកាវិស័យនេះនឹងជំរុញអោយជីវភាពកងទ័ពបានគ្រាន់បើជាងមុន៕

ប្រភពពី RFA
Read more: http://www.cambodiapage.info/

0 comments:
Post a Comment