គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:48 AM
តំណាង​គណបក្ស​ជាប់​ឆ្នោត​​ទាំង​ពីរ​ និង​គ.ជ.ប​ បាន​ផ្ទៀង​ផ្ទាត់​លើ​សន្លឹក​ឆ្នោត​ បាន​​ចប់​​សព្វ​គ្រប់​​ហើយ។ កាល​ពីថ្ងៃ​​សុក្រ​​ម្សិល​មិញ​ ក្រុម​ការងារ​បានលើក​យក​មក​ពិនិត្យ ផ្ទៀង​ផ្ទាត់​សន្លឹក​​ឆ្នោត​ ​នៅ​​តាម​មណ្ឌល​​មួយ​​ចំនួន​​ ​ក្នុង​​ខេត្ត​​​ចំនួន​៣ គឺខេត្ត​បាត់​ដំបង ខេត្ត​កណ្តាល និង​ខេត្ត​​សៀមរាប​។ គណ​បក្ស​​សង្គ្រោះ​ជាតិ​​ ដែល​​បាន​ជំទាស់​​នឹង​​និតិ​វិធី​​ដោះ​ស្រាយ​​ ភាព​​មិន​​ប្រ​ក្រតី​របស់​ គជប​ ហើយ​​បាន​អះ​អាង​ថា ​គណ​បក្ស​​នេះ​ ​នឹង​​ប្តឹង​​បន្ត​ទៅ​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​។ ដោយ​ឡែក​ កាល​ពី​ថ្ងៃ​ទី​១៥​សីហា ​បន្ទាប់​ពី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​តារាង​​រាប់​​សន្លឹក​ឆ្នោត​ នៅ​ខេត្ត​ក្រ​ចេះ ​គជប ​បាន​បដិ​សេធ ​និង​ទុក​ជាអ​សារ​បង់​នូវ​បណ្តឹង​តវ៉ា​​លទ្ធ​ផល​បោះ​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង។
គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បន្ត​សំណុំរឿង​ប្តឹង​ពី ការផ្ទៀងផ្ទាត់​តួលេខ​លទ្ធផល​ឆ្នោត​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​បន្តទៀត បន្ទាប់ពី​មានការ​ផ្ទៀងផ្ទាត់​ឡើងវិញ​រយៈពេល​ពីរ​ថ្ងៃ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប។
លោកស្រី មួ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​គណបក្ស គណបក្ស
ប្រឆាំង​មួយ​នេះ​មិនអាច​ទទួលយក​បានទេ​នូវ​លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ពី​តួលេខ​នៅក្នុង​ទំរង់
នានា​នៃ​លទ្ធផល​ឆ្នោត ដោយសារតែ គ.ជ.ប បដិសេធ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព «ក»។
កញ្ចប់​សុវត្ថិភាព«ក» គឺជា​កញ្ចប់​ដែល​ផ្ទុក​ទៅដោយ​ឯកសារ​សំណៅ​ដើម ដែល​គណបក្ស
សង្គ្រោះ​ជាតិ​ទាមទារ ឲ្យ គ.ជ.ប បើក​យកមក​ផ្ទៀងផ្ទាត់​គ្នា​ជាមួយ​ទំរង់​ឯកសារ ១១០២ និង ១១០៤ របស់​គណបក្សនយោបាយ​និង​អ្នកសង្កេតការណ៍។
ទាក់ទង​ទៅ​ហ្នឹង​បញ្ហា​នេះដែរ​លោក ទេព នីថា, អគ្គលេខាធិការ គ.ជ.ប បាន​បំភ្លឺថា ការផ្ទៀង ផ្ទាត់​តួលេខ​ដែល​សង្ស័យ​ដែល​បញ្ចប់​កាល​នៅ​ព្រឹក​ថ្ងៃ​សុក្រ បង្ហាញថា​មាន​ភាពត្រឹមត្រូវ​តាម ទម្រង់ ១១០។ តែ​លោក​ទទួលស្គាល់ថា មាន​កំហុស​ខ្លះ​ដែល​មន្ត្រី​បាន​ស្រង់​តួលេខ​ខុស​រវាងទម្រង់ ១១០២ និង ទម្រង់១១០៤ ក៏ប៉ុន្តែ​មានតែ​ប្រការនេះ មាន​មិន​ច្រើន​ទេ​គឺ​ត្រឹមតែ ២, ៣ ការិយាល័យ​ប៉ុណ្ណោះ។ ដោយឡែក ៨ការិយាល័យ​នៅ​ខេត្តកណ្តាល​ដែលមាន​ការ សង្ស័យ​ខ្លាំងជាងគេ ពី​គណបក្សប្រឆាំង​ថា​មិនមាន​ទម្រង់ ១១០៨ ដើម្បី​ផ្ទៀងផ្ទាត់​នោះ ត្រូវ​លោកទេព នីថា បញ្ជាក់ថា ក្រុមការងារ​បន្ត​ផ្ទៀងផ្ទាត់​រហូតដល់​ចប់​ដោយ​អត់​មាន​បញ្ហា​អ្វី​ទេ ជាមួយនឹង​ឯកសារ​ចំលង​នៃ​ទម្រង់ ១១០៨។
ដោយឡែក​ករណី​ធំ​បំផុត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​សង្ស័យ​ដោយសារ គ.ជ.ប មិន​ព្រម​បើក​កញ្ចប់ «ក» នោះ ត្រូវបាន​លោក ទេព នីថា បកស្រាយ​ថា នៅក្នុង​នីតិវិធី គ.ជ.ប
ការអនុញាតិ​ឲ្យ​បើក​កញ្ចប់​សុវត្ថិភាព «ក» លុះត្រាតែ មាន​បណ្តឹង​និង​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ ទើប គ.ជ.ប អាច​បើក​កញ្ចប់ «ក»។ លោក​បន្តថា កញ្ចប់​សុវត្ថិភាព «ក» ត្រូវគេ​ដាក់ ក្នុង​កញ្ចប់ «ខ» ហើយ កញ្ចប់ «ខ» គេ​ដាក់​ក្នុង កញ្ចប់«គ» ពោលគឺ​នៅក្នុង​កញ្ចប់ «ក» មាន​ទម្រង់១១០២, ១១០៤ និង ១១០។ ហើយ​នៅក្នុង​នោះដែរ មាន​សន្លឹកឆ្នោត​ដែល​ប្រើ សន្លឹក ឆ្នោត​មិនា​បន​ប្រើ មាន​ត្រា​សម្ងាត់ និង​សម្ភារៈផ្សេងៗទៀត​ក្នុង​ការិយាល័យ​ប្រមូល​ដាក់​ក្នុង នោះ​ទាំងអស់។ ក៏ប៉ុន្តែ​គេ​មាន​ទម្រង់​ដើម​ដូចគ្នា​នៅ​ខាងក្រៅ​កញ្ចប់​ដ៏​សំខាន់​នោះ សម្រាប់​ធ្វើ ការ​បូកសរុប​និង​ផ្ទៀងផ្ទាត់​ដោយ​មិនចាំបាច់​បើក​កញ្ចប់​សុវត្ថិភាព «ក»។
ទោះ​យ៉ាងនេះ​ក្តី​នៅ​ល្ងាច​ថ្ងៃទី ១៦សីហា​ដដែល គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តី​ថ្លែង​ការ​ជា​ផ្លូវ​ការណ៍​មួយ ដោយ​ចោទប្រកាន់ថា គ.ជ.ប បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​គណបក្ស​នេះ ច្រានចោល​ទាំងស្រុង​នូវ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត ដែល​ប្រកាស​ដោយ គ.ជ.ប កាលពីពេលដ្មីៗនេះ៕
__________________________
ប្រភពព័ត៌មានពី៖ RFI ខេមរភាសា

Read more: http://www.cambodiapage.info/

0 comments:

Post a Comment