គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:06 AM
កាល​ពីថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ២០១៣ កន្លងមក​ថ្មីៗនេះ​ ក្មេងស្រីអាយុ១១​ឆ្នាំ​ម្នាក់​ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ដ៏សែន​រន្ធត់មួយគឺត្រូវរថយន្តដឹករ៉ែ​មួយគ្រឿង ទម្ងន់​៤០តោន​បុក​និង​កិន​ ខណៈ​នាង​តូច​ដើរ​ឆ្លង​ផ្លូវ​ បន្ទាប់​ចេញ​ពី​សាលារៀន​​ឋិត​ក្នុង​ទីប្រជុំជន​នៃ​ក្រុង​ Anyang ខេត្ត Henan ភាគ​កណ្ដាល​ប្រទេសចិន។
ឋិត​ក្នុង​ស្ថានភាព​​១​លាន​គ្រោះ​ថ្នាក់​ដ៏​សែន​រន្ធត់​នេះ គេ​ឃើញ​សភាព​ក្មេង​តូច​ដេក​ផ្កាប់​មុខ​ក្រោម​រថយន្ត​ ខណៈ​រាងកាយ​ត្រង់​ចង្កេះ​​របស់​នាង​ពោរពេញ​ដោយ​ថ្លុក​ឈាម រីឯ​ជើង​ខាង​ស្ដាំ​របស់​នាង​ដាច់​រយះ​ខ្ទេចខ្ទី​ ប៉ុន្តែ​នាង​តូច​មាន​អារម្មណ៍​ស្ងៀមស្ងាត់​នឹងន​ដ៏​​​កម្រ​ដោយ​គ្មាន​ការ​តក់ស្លុត​បន្តិច​សោះ​ ដើម្បី​រង់ចាំ​ការ​ជួយសង្គ្រោះ។​
ក្រោយ​ហេតុការណ៍​កើត​ឡើង​ភ្លាម​ៗ​ក្រុម​សង្គ្រោះ​បាន​ប្រើ​ឧបករណ៍​ស្ទូចលើក​រថយន្ត​និង​ទាញ​នាង​តូច​ចេញ​ពី​ក្រោម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។​​
បើ​តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យព្យាបាល​បាន​ឲ្យដឹងថា ជើង​ខាងស្តាំ​របស់​នាង​តូច​​អាច​នឹងត្រូវ​ធ្វើការ​​កាត់ចេញ​ពីព្រោះ​ចាប់​ពី​ក្បាល​ជង្គង់​​ដល់​គល់​ភ្លៅ​ត្រូវ​កង់​រថយន្ត​កិន​​បែក​បាក់​ខ្ទេចខ្ទី​អស់​ទាំង​ស្រុង​ទៅ​ហើយ​៕
សូមប្រជាពលរដ្ធទាំងអស់ប្រុងប្រយ័ត្នកូនចៅរបស់អ្នកអំពីរហេតុការណ៏អស់ទាំងនេះ 
_____________
ប្រភពពីដើមត្នោត

Read more: http://www.cambodiapage.info/

0 comments:

Post a Comment