ក្រុងបាងកកៈ ក្រុមហ៊ុន TOT Plc គ្រោងនឹងបង្កើនចំនួន WiFi hotspots របស់ខ្លួននៅតាមទីសាធារណៈដោយឥតគិតថ្លៃរហូតដល់ ១៥ ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅឆ្នាំក្រោយ ស្របតាមគំនិតផ្តួចផ្តើម Smart Thailand របស់ក្រសួងបច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍ (ICT)។
បណ្តាញសេវាអ៊ីនធឺណិត WiFi របស់ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋមួយនេះ នឹងអាចបម្រើអ្នកប្រើប្រាស់ចំនួន ៧,៥ លាននាក់។
ក្រោមគម្រោង WiFi ដែលដាក់តាមទីសាធារណៈដោយឥតគិតថ្លៃរបស់ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ អង្គភាពឯកជននិងរដ្ឋ ចំនួន៧ បានដំឡើង hots-pots ចំនួន ១២ ម៉ឺនកន្លែងរួចមកហើយនៅទូទាំងប្រទេស រួមទាំង ១ ម៉ឺនកន្លែងរបស់ក្រុមហ៊ុន TOT ផងដែរ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment