គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:44 AM
លោក​កឹម​ ​សុខា​ ប្រ​ធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ​ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ពិ​ភាក្សា​​​របស់​វិទ្យុ​អាស៊ី​សេរី​ កាល​ពី​រាត្រី​ថ្ងៃ​ទី​៩​ សីហា​ថា​ ​មាន​មនុស្ស​មួយ​ក្រុម​ជិះ ម៉ូតូ​ពី​៤​ ទៅ​៥​គ្រឿង​តាម​ឃ្លាំ​មើល​សកម្ម​ភាព​របស់​លោក​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណ​បក្ស​សង្រ្គោះ​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ​និង​តាម​ពី​ក្រោយ​រថ​យន្ត​របស់​លោក​​​ពេល​លោក​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ ចេញ​ពី​កា​រិ​យាល័យ​ ។​
លោក​បានបញ្ជាក់ថា សកម្មភាពតាមឃ្លាំ មើលរបស់ជនទាំងនោះ បានធ្វើឡើង ពេញ​មួយ​ថ្ងៃ ​គឺ​នៅ​ថ្ងៃ​ទី​៩ ​កក្កដា​នេះ ។​ លោក​កឹម ​សុខា ​បាន​ហៅ​សកម្ម​ភាព​នេះ​​ថា​ជា​ការ​បំភិត​បំ​ភ័យ​ផ្នែក​ន​យោ​បាយ ។
​ប្រធាន​ស្តី​ទី​គណ​បក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​ មាន​ប្រសាសន៍​ទៀត​ថា​ ក្រុម​ការ​ងារ​របស់​លោក​បាន​តាម​ប្រម៉ាញ់​ថត​រូប​ជន​ទាំ​ង​នោះ​​ ហើយ​នឹង​ធ្វើ​លិខិត​ប្តឹង​ទៅ​លោក​ឧប​នាយក​រដ្ឋ​មន្រី​ស​ ​ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​ស្តី​ពី​​សកម្ម​ភាព​បំភិត​បំភ័យ​នេះ​ នៅព្រឹកថ្ងៃទី​១០ ​សីហា​នេះ​។
គេ​នៅ​មិន​ទាន់​ទទួល​ចម្លើយ​ពី​ខាង​រដ្ឋា​ភិ​បាល​ជុំ​វិញ​បណ្តឹង​ផ្ទាល់​មាត់​តាម​រលក​ធាតុ​អាកាស​របស់​លោក​កឹម​ ​សុខា​ ​អំពី​​ការ​​បំភិត​​បំភ័យ​​ ដែល​លោក​បាន​លើក​ឡើង​​នេះ​​នៅ​ឡើយ​ទេ​ ៕​
ប្រភពពី  Free Press Magazine

Read more: http://www.cambodiapage.info/

0 comments:

Post a Comment