គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:39 PM
រយៈពេលនៃការជាប់ពន្ធនាគាររបស់ Li Zongrui រឺ Justin Lee ហាក់ដូចកាន់តែមានភាពវែងឡើងៗ នៅ ពេលភ័ស្ដុតាងថ្មីៗជាច្រើន ដែលបង្ហាញពីសកម្មភាពរំលោភផ្លូវភេទរបស់បុរសនេះ ត្រូវបានគេបង្ហោះនៅ តាមបណ្ដាញអ៊ីនធើរណែត។
Li Zongrui កូនអ្នកមាននៅតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថាជាអ្នកដែលបានចាប់រំលោភនារីស្រស់ស្អាតចំនួន ៦០នាក់ និងកំពុងត្រូវ បានឃុំខ្លួននោះ ហាក់ដូចជាមិនមានឱកាសក្នុងការរួចទោស ឬជាប់ពន្ធនាគាររយៈពេលខ្លីនោះទេ ដោយសារថា ភ័ស្ដុតាងបង្ហាញពី សកម្មភាពរំលោភផ្លូវភេទរបស់បុរសនេះ ត្រូវបានគេរកឃើញជាបន្ដបន្ទាប់ ក្នុងនោះមានរូបភាព និងវីដេអូសិចជាច្រើនផងដែរ។
នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេត ក្រុមនគរបាលមានសត្ថកិច្ចបានរកឃើញឌីសសិចចំនួន ៩៣ឌីស ដែលមានវត្តមានរបស់នារី ចំនួន ៥០នាក់។ យោងតាមការស្រាវជ្រាវ ចាប់ពីឆ្នាំ ២០០៨ រហូតមកទល់នឹងពេលនេះ ជាមធ្យមវីដេអូសិចចំនួនពី ២ ដល់ ៥ឈុត ថ្មីត្រូវបានថត ដែលក្នុងនោះ មានខែខ្លះLi Zongrui បានថតវីដេអូសិច ២ថ្ងៃ មួយលើក ជាមួយនារី ចំនួន ១៦នាក់។
ប្រការដែលគួរអោយចាប់អារម្មណ៍បំផុត គឺក្រោយពីការថតវេដីអូសិច បានមួយឌីស Li Zongrui តែងតែផ្ញើទៅកាន់ក្រុមមិត្តភ័ក្ដរបស់ ខ្លួន រួចបង្ហោះលើ forum រួម ក្នុងបំណងកំសាន្ដអារម្មណ៍៕
ប្រភពៈ ខ្មែរឡូត