គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:17 PM
ក្រុមអង្គការសង្គមស៊ីវិល បង្ហាញ​ពី​លទ្ធផល​នៃ​ការសង្កេតការណ៍​បឋម​ថា​មាន​ករណី​មិន​ប្រក្រតី បាន​កើត​ឡើង​ចំនួន​ជាង ២០០ នៅ​តាម​បណ្តា​ខេត្ត-​រាជធានី​មួយ​ចំនួន នៅ​ថ្ងៃ​ស​និង​ថ្ងៃ​បោះឆ្នោត។ ក្រៅពី​អំពើ​ហិង្សា​នៅ​មណ្ឌល​បោះឆ្នោត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ អង្គការ​សង្គម​ស៊ីវិល មិន​បាន​រក​ឃើញ​ហេតុការណ៍​ដូចគ្នា​នេះ នៅ​កន្លែង​ដទៃ​ឡើយ។
បន្ទាប់ពី​ការសង្កេតការណ៍​នៅ​ថ្ងៃស ម្សិលមិញ នឹង​ថ្ងៃ​បោះឆ្នោត​ពេញ​មួយ​ថ្ងៃ​ទី ២៨ កក្កដា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជា​៤០​អង្គការ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ស្តីពី​លទ្ធផល​បឋម​នៃ​ការ​សង្កេត​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត រាប់​សន្លឹក​ឆ្នោត ដែល​បង្ហាញ​ថា ដំណើរការ​បាន​ប្រព្រឹត្ត​ទៅ ស្រប​តាម​ប្រតិទិន ដែល​គ.ជ.ប បាន​គ្រោង​ទុក បើទោះណា​ជា​មាន​អំពើ​ហិង្សា​តិចតួច និង​ភាព​មិន​ប្រក្រតី​ខ្លះ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ថ្ងៃ​បោះឆ្នោត​ក៏​ដោយ។
សេចក្តីថ្លែងការណ៍​ដែល​អាន​ដោយ​លោក ធន សារ៉ាយ ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល បាន​ឲ្យ​ដឹង​ថា បន្ទប់​ស្ថានការណ៍​រកឃើញ​ជា​បឋម នូវ​ភាព​មិន​ប្រក្រតី​ប្រមាណ​ចំនួន ២០០ ករណី (ក្នុង​ខេត្ត​មួយ​ចំនួន ដូចជា​កំពង់ចាម ភ្នំពេញ ព្រៃវែង សៀមរាប ស្វាយរៀង និង​ខេត្ត​ផ្សេងៗ​ទៀត) ដែល​ក្នុង​នោះ​ទាក់ទង​ទៅ​នឹង​ការបាត់​ឈ្មោះ និង​រក​ឈ្មោះ​មិន​ឃើញ ព្រម​ទាំង​អាជ្ញាធរ​មាន​វត្តមាន​នៅ​តាម​ការិយាល័យ​បោះឆ្នោត។
ជាមួយគ្នា​នេះ​ បន្ទប់ស្ថានការណ៍ សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ គ្រប់​គណបក្ស​នយោបាយ កងកម្លាំង​ប្រដាប់​អាវុធ រក្សា​នូវ​ភាព​ស្ងៀមស្ងាត់ ដើម្បី​រង់ចាំ​ការប្រកាស​លទ្ធផល​របស់ គ.ជ.ប។
ឆ្លើយតបទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ថា គេ​សង្កេត​ឃើញ​ថា​មិនមាន​អំពើ​ហិង្សា​ណា​មួយ​ផ្សេង​ទៀត នៅ​ទូទាំង​ប្រទេស ដូចជា​ករណី​នៅ​ម្តុំ​ស្ទឹងមានជ័យ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​អ្នក​បះបោរ​ហិង្សា​ រហូត​ដល់​មាន​ការ​ដុត​ឡាន​សមត្ថកិច្ច​នោះ គេ​នៅ​មិន​ទាន់​វាយ​តម្លៃ​ថា បណ្តាល​មកពី ក្រុម​អ្នក​គាំទ្រ​គណបក្ស​ណា​ពិត​ប្រាកដ​ទេ។ ក៏ប៉ុន្តែ​គ្រាន់​តែ​ថា អំពើ​នេះ​កើត​ឡើង​មកពី​មាន​ជន​មិន​ស្គាល់​មុខ​មួយ​រូប​វាយ​ទៅ​លើ​ព្រះសង្ឃ​ពី​ការ​តវ៉ា​មិន​បាន​បោះឆ្នោត៕
ប្រភពពី RFI

0 comments:

Post a Comment