គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:43 AM
Carព្រះសីហនុៈ ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​បើក​សវនាការ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ពាក់​ព័ន្ធ​នឹង​សំណុំ​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រុម​តារា​ចម្រៀង ខេមរៈ សេរីមន្ត កាល​ពី​ខែ​មីនា ​ដោយ​តុលាការ​បង្គាប់​ឲ្យ​ក្រុមហ៊ុន SK (សុខ កន)​ដែល​ជា​អ្នក​បង្ករ​ហេតុ និង​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង កាំមីនកូ​ រួមគ្នា​សង​សំណង​ដល់​ជន​រង​គ្រោះ​សរុប​ជាង ១៣ ម៉ឺន​ដុល្លារ​អាមេរិក និង​បាន​សម្រេច​ផ្តន្ទា​ទោស​អ្នក​បើក​បរ​រថយន្ត​កុង​តឺន័រ​ដាក់​ពន្ធនាគារ​ចំនួន ៣ ឆ្នាំ។
លោក ឡេង លីហ៊ួ មេធាវី​ការពារ​ក្តី​តំណាង​ឲ្យ​ជន​រងគ្រោះ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចៅក្រម​បង្គាប់​ឲ្យ​ក្រុមហ៊ុន SK សង​សំណង​លើ​តារា​ចម្រៀង​ខេមរៈ សិរីមន្ត​ចំនួន ៨៥ ០០០​ដុល្លារ​ដែល​ក្រុម​ហ៊ុន​ធានា​រ៉ាបរង​កាំមីនកូ​ជួយ​ចេញ​សង ៥០០០ ដុល្លារ, សង​សំណង​ដល់​តារា​កំប្លែង​យាយ ណាង ២៥ ០០០ ដុល្លារ ដោយ​ក្រុម​ធានា​រ៉ាប់រង​កាំមីនកូ​ជួយ​សង ៥០០០ ដុល្លារ និង​សង​សំណង​ដល់​តារា​កំប្លែង​នាយ​កុយ និង​ជន​រងគ្រោះ​ផ្សេង​ទៀត​ចំនួន ២៣ ០០០ ដុល្លារ​អាមេរិក​ផង​ដែរ។
លោក​មេធាវី​បញ្ជាក់​ថា «តុលាការ​កាត់​ក្តី​ឲ្យ​សង​សំណង​ចំនួន​ទឹក​ប្រាក់​ប៉ុន​នេះ កូន​ក្តី​ខ្ញុំ​នឹង​អាច​ទទួល​យក​បាន»។
សវនាការប្រកាសសាលក្រម​ថ្ងៃ​នេះ មិន​មាន​វត្តមាន​តារា​ចម្រៀង​ខេមរៈ សិរីមន្ត តារា​កំប្លែង​យាយ​ណាង និង​នាយ​កុយ​ទេ។
ខាង​ភាគី​ក្រុមហ៊ុន និង​តំណាង​មេធាវី​មិន​ទាន់​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​សុក្រ​នេះ។
គួរ​រំឭក​ថា កាល​ពី​វេលា​ម៉ោង ​៨ និង ​៣០ ​នាទី​យប់​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​ ២០១៣ ​កន្លង​ទៅ​ តារាចម្រៀង ខេមរៈ សេរីមន្ត រួម​ជាមួយ​នឹង​ក្រុម​ការងារ ​៨​ នាក់(​រួម​មាន​ក្មេង​ម្នាក់​) បាន​ធ្វើ​ដំណើរ​ តាម​រថយន្ត​ Tundra ពណ៌​ស​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​ហើយ​ក៏​ជួប​គ្រោះថ្នាក់​ ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ ​២១១-២១២ ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ព្រៃនប់ ព្រះសីហនុ។
គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បុក​ពេញ​ទំហឹង​ទៅ​លើ​រថយន្ត​Tundra របស់​ខេមរៈ សេរីមន្ត បណ្តាល​ឲ្យ​ក្រុម​ការងារ​របស់​ពួកគេ​ស្លាប់ ​៤ ​នាក់​ភ្លាម​ៗ ក្នុង​នោះ​មាន​កូនប្រុស​តារាកំប្លែង​ល្បីឈ្មោះ​នាយ កុយ ម្នាក់ និង​កូនប្រុស​តារាចម្រៀង​អាយ៉ៃ​យាយ ណាង ម្នាក់​ផង​ដែរ​។
__________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍