គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:08 AM
130717_06aការ​អាន ការ​សួរ ការ​ស្វែង​រក​ចម្លើយ សុទ្ធ​តែ​អាច​ជួយ​ឲ្យ​អ្នក​រក​ឃើញ​នូវ​ដំណោះស្រាយ និង​អ្វី​ដែល​អ្នក​ចង់​បាន។​ហេតុ​នេះ ចង់​ធ្វើ​ជា​អ្នក​តំណាង​រាស្រ្ត ជា​ក្តី​ស្រមៃ​មួយ​ដ៏​ប្រសើរ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ធ្វើ​មែន ហើយ​យល់​ច្បាស់​អំពី​វា​ឲ្យ​ពិត​ប្រាកដ។
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​លោក ទិត្យ ចាន់វាសនា ដែល​មាន​បំណង​ចង់​ក្លាយ​ជា​តំណាង​រាស្រ្តលោក ជាម យៀប ដែល​មាន​បទ​ពិសោធ​ជ្រៅជ្រះ​បម្រើ​ការ​នៅ​ក្នុង​ជួរ​រដ្ឋសភា​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ បាន​ផ្ដល់​នូវ​យោបល់​មួយ​ចំនួន​ថា៖ «ដំបូង យើង​ត្រូវ​ជ្រើស​រើស​ចូល​រួម​ជាមួយ​គណបក្ស​ណា​មួយ​ដែល​យើង​គិត​ថា​ល្អ ដោយ​យោង​តាម​ការ​សិក្សា​ទៅ​លើ​គោល​នយោបាយ​របស់​គណបក្ស​នោះ»។
ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម​រដ្ឋសភា ព្រម​ទាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​បាន​បន្ថែម​ថា ក្រោយ​ពី​ចូល​ក្នុង​បក្ស​នោះ​ហើយ គាត់​ត្រូវ​តែ​បង្ហាញ​ពី​សមត្ថភាព​របស់​គាត់​ឲ្យ​អ្នក​ដទៃ​ទទួល​ស្គាល់​និង​ទុក​ចិត្ត ហើយ​សមត្ថភាព​ទាំង​អស់​នោះ​គឺ​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ។
លោក បាន​បន្ដ​ថា ពួក​គាត់​ត្រូវ​តែ យ៉ាង​ហោច​ណាស់​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី៩ ប៉ុន្តែ​ពួក​គាត់​គួរ​បន្ត​ការ​សិក្សា​ឲ្យ​បាន​កម្រិត​កាន់​តែ​ខ្ពស់​កាន់​តែ​ល្អ។
លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ដើម្បី​អាច​ធ្វើ​ជា​អ្នក​តំណាង​រាស្ដ្រ​បាន​អ្វី​ដែល​សំខាន់​ហើយ​ចាំ​បាច់​បំផុត​នោះ គឺ​ត្រូវ​មាន​សមត្ថភាព​គ្រប់​គ្រាន់ ចរិយា​សម្បត្ដិ​ល្អ​ប្រសើរ ហើយ​មាន​ការ​យល់​ដឹង​អំពី​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ​យើង»។
លោក​បាន​បញ្ជាក់​ថា បើ​យោង​តាម​ច្បាប់​នៃ​ការ​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​អនុម័ត​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ថា ពលរដ្ឋ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​ចាប់​ពី​២៥​ឆ្នាំ​ឡើង​ទៅ​អាច​ឈរ​ឈ្មោះ និង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​បាន។
ជា​ចុង​ក្រោយ លោក ជាម យៀប ក៏​បាន​លើក​ទឹក​ចិត្ដ​ដល់​យុវជន ដែល​ចង់​ក្លាយ​ជា​តំណាង​រាស្រ្ដ​ទាំង​អស់​ឲ្យ​ខំ​ប្រឹង​រៀន​សូត្រ​ដោយ​យុវជន​ត្រូវ​សកម្ម និង​យល់​ដឹង​ឲ្យ​បាន​ជ្រៅ​ជ្រះ​អំពី​ច្បាប់ ហើយ​និង​ផ្នែក​ផ្សេងៗ​ដើម្បី​អាច​ជួយ​វិភាគ​ហើយ​ជំរុញ​ការ​អភិវឌ្ឍ​មាតុភូមិ​ឲ្យ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ៕
__________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍