គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:17 AM
ភ្នំពេញ: លោក​ ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ដែលជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​លិខិត​ទៅ​ដាក់ជូន ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៣ ដើម្បី​សុំ​ពន្យា​រពេល​នៃ​ការចូល​ខ្លួន​របស់លោក​លោក​កឹម សុខា តាម​បណ្តឹង​របស់​ក្រុម​ជនរងគ្រោះ​រស់រានមានជីវិត​ពី​ការសម្លាប់​នៅ​គុក​ទួលស្លែង​។
សូម​រម្លឹកថា ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​របប​ខ្មែរក្រហម​)​ចំនួន​៤​នាក់ គឺ​លោក​ជុំ ម៉ី​,​លោក នង ចាន់​ផល​,​លោក នង ចាន់ថន និង​អ្នកស្រី ជិន ម៉េ​ត បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​កឹម សុខា ពីបទ​បរិហាកេរ្តិ៍ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​ពាន់​ដុល្លារ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៣​។ ហើយ​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ តុលាការ​បាន​កោះហៅ​ជនរងគ្រោះ​ទាំង​៤​នាក់ ចូល​បំភ្លឺ​អំពី​ដំណើររឿង​ដែល​បាន​ប្តឹង​លោក​កឹម សុខា​៕​
ប្រភពពី CEN