សម្តេចអំពាវនាវឱ្យ ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ទុកឱ្យរាជរដ្ឋាភិបាលដោះស្រាយ
ភ្នំពេញ ៖ ខណៈដែលមានព័ត៌មានចចាមអារ៉ាមតាមហ្វេសប៊ុកថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រី្តនៃព្រះរាជាណចក្រកម្ពុជាបានចាកចេញទៅបរទេសនិងមានទាហានព័ទ្ធផងនោះនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៣ នេះ សម្ដេចតេជោ ហ៊ុន សែន បង្ហាញមុខ ជា សាធារណៈជាលើកដំបូង ក្រោយការបោះ ឆ្នោតដោយបាន អំពាវនាវឱ្យប្រជាពលរដ្ឋ សិស្ស និស្សិត និងព្រះសង្ឃទូទាំងប្រទេសរក្សាភាពស្ងៀមស្ងាត់ ទុកឱ្យរាជរដ្ឋាភិបាល គណបក្សនយោបាយចូលរួមដោះស្រាយបញ្ហា ដែលកំពុងកើត មានឡើងនៅពេលនេះ ។
ចំពោះ ពាក្យចចាមអារ៉ាមតាមហ្វេសប៊ុក ក៏ដូចជាសេចក្ដីរាយ ការណ៍បំប៉ោងសភាពការណ៍មួយចំនួន ដែលលើកឡើងថា សម្ដេចបានចាកចេញពី ប្រទេសហើយត្រូវបាន យោធា បង្ខំឱ្យចុះចេញពីតំណែង ដើម្បីប្រគល់ តំណែងនាយករដ្ឋមន្ដ្រី ទុកជូនលោកឧប នាយករដ្ឋមន្ដ្រី សុខ អាន នោះ សម្ដេច តេជោបានបញ្ជាក់ យ៉ាងច្បាស់ថា ចរិតរបស់ ហ៊ុន សែន មិនរត់ចោលស្រុក មិនរត់ចោលប្រជាពលរដ្ឋនោះទេ បើប្រជាពលរដ្ឋកាន់តែមានទុក្ខលំបាក ហ៊ុន សែនកាន់តែ នៅកៀកជាមួយប្រជាពលរដ្ឋជានិច្ច។
ចំពោះដំណោះស្រាយក្រោយពេលបោះឆ្នោតអាណត្តិទី៥នេះសម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជាបាន បើកកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍មួយដោយប្រគល់ការងារ ជូនលោកឧបនាយករដ្ឋមន្ដ្រី ស ខេង ,លោក សុខ អាន និងលោក សាយ ឈុំ ដើម្បីដោះស្រាយបញ្ហា ក៏ដូចជាការចរចារកដំណោះស្រាយល្អ ជាមួយគណបក្សនយោបាយផ្សេងទៀត ហើយបើចាំបាច់សម្ដេចនឹងអង្គុយពិភាក្សារកដំណោះស្រាយជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។
ក្នុងនាមជាអនុប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ដ្រី នាពេលបច្ចុប្បន្ននេះសម្ដេចតេជោបានប្រកាសស្វាគមន៍ ចំពោះព័ត៌មានមិន ទាន់ផ្លូវការ ដែលគ.ជ.ប នឹងដោះស្រាយ បញ្ហាមិនប្រក្រតីមួយចំនួនដោយមានការ ចូលរួមពីគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាច្រើន ។
សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា គណបក្សនយោបាយណាឈ្នះឆ្នោតវាមិនសំខាន់នោះឡើយ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺជាតិទាំង អស់គ្នាឈ្នះ ដែលនេះជាសារនយោបាយដែលសម្ដេចតែងតែលើកឡើង និងអំពាវនាវ ចុងក្រោយនៅស្រុកបាធាយ ខេត្ដកំពង់ចាម ហើយកុំឱ្យការបោះឆ្នោតមួយ ប្រែជាមាន អំពើហិង្សាកើតឡើងធ្វើឲ្យពលរដ្ឋភ័យខ្លាច។
សម្ដេចនាយករដ្ឋមន្ដ្រី បានដាក់សំណួរ ថា តើប្រជាពលរដ្ឋចង់បានភាពចលាចល ការបិទផ្សារ ការបិទតូប ការបិទធនាគារ ទំនិញឡើងថ្លៃ ហើយម្នាក់ៗចង់ឈរបន្ដ កន្ទុយគ្នាទៅទិញនំប៉័ង ទៅទិញអង្ករ ទៅ ចាក់សាំង ឬមួយយ៉ាងណា ។
ទីបំផុត សម្ដេចតេជោបានអំពាវ នាវ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងក្រុមការងាររបស់គណ បក្សប្រជាជន ត្រូវបន្ដបេសកកម្មការងារ ចុះជួយប្រជាពលរដ្ឋ ដូចជាការត្រៀមទប់ ទល់នឹងគ្រោះធម្មជាតិ ដែលអាចកើតមាន ឡើង និងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ដូចជាករណីទឹកជំនន់ហូរមកពី ប្រទេសថៃ កំពុងចូលក្រុងប៉ោយប៉ែតនោះជាដើម។
សារនយោបាយមួយទៀត សម្ដេច តេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលបំប៉ោងសភាពការណ៍ និងបង្កចលាចល នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក តើបុគ្គលទាំងនោះ អាចក្លាយជានាយករដ្ឋមន្ដ្រី ឬក៏រដ្ឋមន្ដ្រីបានទេ ? កាលពី ស្ថានភាពមុនឆ្នាំ ១៩៩៨ ដែល ប្រទេសកម្ពុជា មានតំបន់ត្រួតត្រាផ្សេងគ្នា ប៉ុន្ដែ រហូតមកដល់ពេលនេះ និងប្រៀប ធៀបនៅឆ្នាំ ១៩៧៥ មានសំណង់អគារជាច្រើនបានលិចឡើងតើយ៉ាងម៉េចដែរ?ដូច្នេះ រាល់បញ្ហាទាំងអស់ត្រូវតែដោះ ស្រាយ រវាងខ្មែរ និងខ្មែរ រីឯអន្ដរជាតិក៏បានលើកទឹកចិត្ដ និងជំរុញឱ្យ
- ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment