កំពត ៖ ស្ត្រីម្នាក់ដែលជាជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពតឃាត់ខ្លួនបន្ទាប់ពីស្ត្រីរូបនេះបានធ្វើសកម្មភាពសម្លាប់ប្ដីខ្លួនឯងព្រោះតែរឿងប្រច័ណ្ឌ ហើយបន្ទាប់មកក៏អូសទៅចង.កលើដើមស្វាយដើម្បីបំបាត់ភស្តុតាង។
ស្រ្តីរូបនោះត្រូវបានឃាត់ខ្លួនក្រោយពីមានអំពើឃាតកម្មសម្លាប់ជនរងគ្រោះ ដែលជាប្ដី បានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។
លោកច័ន្ទ ម៉ៅមធុរិទ្ធ ស្នងការរងទទួលបន្ទុកការិយាល័យកណ្ដាលនគរបាលយុត្តិធម៌បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាបន្ទាប់ពីមានករណីឃាតកម្មកើតឡើងភ្លាមលោកបានដឹកនាំកំលាំងជំនាញចុះទៅកន្លែងកើតហេតុពិនិត្យសពធ្វើការស្រាវជ្រាវជុំវិញលំនៅឋានសពឃើញមានឈាមដែលជនសង្ស័យបានយកដីលប់រួចធ្វើការពិនិត្យកោសលវិច័យសពទើបដឹងថាករណីនេះមិនមែនជារឿងចង.កធ្វើអត្តឃាតឡើយគឺជារឿងមនុស្សឃាតគិតទុកជាមុន។ លោកច័ន្ ម៉ៅមធុរិទ្ធបានបន្តថាក្រោយពីមានអំពើឃាតកម្មលើឈ្មោះសុខ គីម ភេទប្រុស ដែលជាអាចារ្យវត្តរួចមក សមត្ថកិច្ចបាន សួរនាំប្រពន្ធជនរងគ្រោះពីហេតុការណ៍នោះ តែហាក់បីដូចជាមានការលាក់បាំងទើបសមត្ថកិច្ចសង្ស័យក៏បានរកឃើញវត្ថុតាងដំបងប្រវែងមួយម៉ែត្រប៉ិន.កដៃរួមទាំងអាវជនរងគ្រោះដែលប្រឡាក់ឈាមក្រោយពីសម្លាប់ហើយប្ដូរអាវយកសពទៅភ្ជួរលើដើមស្វាយ។
លោកច័ន្ទ មធុរិទ្ធ ក៏បានបញ្ជាក់ថាបន្ទាប់ពីកំលាំងប៉ូលិសបានធ្វើការពិនិត្យស្រាវជ្រាវយ៉ាងលំអិតឃើញវត្ថុតាងក៏ សាកសួរស្ត្រីឈ្មោះត្រង អៀន ហៅត្រើន អាយុ៦០ឆ្នាំ ជាប្រពន្ធមកកាន់ស្នងការនគរបាលខេត្តដើម្បីសួរនាំ។
ជនសង្ស័យបានប្រាប់ឲ្យដឹងថាដោយសារតែគាត់អត់ទ្រាំមិនបាន ព្រោះប្ដីគាត់ប្រច័ណ្ឌខ្លាំងពេក និងចេះអំពើអាបធ្មប់។ ជនសង្ស័យប្រាប់ថាគាត់មានប្ដីមុនមានកូន៣នាក់ និងប្ដីក្រោយរបស់គាត់មានកូន១នាក់។ គាត់ខឹងប្ដីគាត់ព្រោះបានធ្វើអំពើអាបធ្មប់ដាក់កូនគាត់មុនៗនៅពេលយប់។ឆ្លៀតឱកាសនៅតែពីរនាក់គាត់បានសម្លាប់ប្ដីគាត់ហើយអូសទៅចង.កលើដើមស្វាយតែម្ដងទៅ។ក្រោយពីជនសង្ស័យបានសារភាពសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕
ស៊ុន លី
ប្រភពពីកម្ពុជាថ្មី


0 comments:
Post a Comment