សេចក្តីជូនដំណឹង របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែកក្កដានេះឲ្យដឹងថា ដើម្បីសម្រួលកុំឲ្យមានការស្ទះចរាចរណ៍ នៅថ្ងៃលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ គណបក្សសង្គ្រោះជាតិ ស្នើឲ្យអ្នកចូលរួមទាំងអស់ ធ្វើយ៉ាងណាឲ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់នៅថ្ងៃនោះ។ ក្នុងនោះស្នើឲ្យអ្នកធ្វើដំណើរកង់បី និងរថយន្តសូមរង់ចាំនៅទីលានប្រជាធិបតេយ្យជិតវត្តភ្នំ។ ចំណែកអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរដោយម៉ូតូ មកជួបជុំគ្នានៅសួនច្បារស៊ិនជូរីផ្លាហ្សា និងនៅសួនច្បារ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សម្រាប់អ្នកថ្មើរជើង ឬប្រជាពលរដ្ឋនៅតាមដងផ្លូវ សូមរង់ចាំនៅតាមចិញ្ចើមផ្លូវខាងស្តាំដៃ ចាប់ពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ស្ពានអាកាសពេទ្យលោកសង្ឃ។
ប្រភពពី VOD
