គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:55 AM
ខេត្ដ​កណ្ដាល ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ   លេខ​២៤-២៥ ​ក្នុងភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​អាណោចអាធ័ម ដោយ​សារ​តែត្រូវ​រថ​យន្ត​ម៉ាក​ទួ​រីស​បើក​​បុក​ពេញទំហឹង​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​២​នាក់​នោះ​មានឈ្មោះ  ខុម ទិ​ត្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​សុ​ភី ស្រុក​បាទី ខេត្ដ​តាកែវ​ជា​អ្នកបើក​ម៉ូតូ និង​ម្នាក់ទៀត​មានឈ្មោះ ទាវ ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជា​មួយ​គ្នា​។ ចំណែក​អ្នកបើកបរ​រថយន្ត មានឈ្មោះ មុំ ហៀក ភេទ​ប្រុស អាយុ៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្រែង ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្ដ​កំពត​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​ដឹកអ្នកដំណើរ១៥​កៅអី ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-9543 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ខណៈ​ពេល​​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ បាន​ជ្រុល​ចង្កូត​​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BM-1576 ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញ​ទំ​ហឹង បណ្តាល​ឲ្យ​យុវជន​ទាំង​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍​ដើម្បី​ធ្វើការ​វាស់វែង និង​នាំយក​អ្នកបើកបរ​រថយន្ត ព្រមទាំង​វត្ថុតាង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​​ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​​ទៅ​តាម​នី​តិ​វិធី​ច្បាប់​។ ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
១
________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ

Read more: http://www.cambodiapage.info

0 comments:

Post a Comment