គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:09 AM
ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣​គឺ​ការបិទ​បញ្ចប់​ការ​ដង្ហែ​ឃោសនា​របស់​គណបក្ស​នីមួយៗ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រញ្ជួយ​អារម្មណ៍​នឹង​ម្នាក់ៗ​ចេញ​មកពី​ទីលំនៅ ឈរ​ត្រៀបត្រា​ខ្លះ​ស្រែក​អបអរ ខណៈពេល​ឃើញ​គណបក្ស ដែល​ខ្លួន​ពេញចិត្ត​និង​បាន​លើកដៃ​ជា​សញ្ញា​ថែមទៀត ។​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ខ្លះ​មិន​ពេញចិត្ត​មិនបាន​លើកដៃ​ជាស​ញ្ញា​និង​ថែមទាំង​ស្រែក​ឌឺដង​ដាក់​ឲ្យ​ថែមទៀត ។​ទោះយ៉ាងណា​នៅ​ថ្ងៃ​ឃោសនា​ផ្តាច់​ព្រាត​នេះ គេ​ឃើញ​គណបក្ស​ធំៗ​២​គឺ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​សាច់ដុំ​ដាក់គ្នា ពោលគឺ​ប្រមូល​សមាជិក​គាំទ្រ រាប់សែន​នាក់មក​ជិះ​ម៉ូតូ​រថយន្ត រួច​ស្រែក​ហូ​រក​ញ្ច្រៀ​វ​ត្រ​ហឹ​ង​អឺងកង ថា​ដូរ​មិន​ដូរ នឹង​ដូរ​ចែក ។​
​ក្នុង​ថ្ងៃ​ឃោសនា​ចុង​ក្រោយនេះ​តាំងពីព្រឹក រហូតដល់​យប់​ម៉ោង​៨​និង​៤០​នាទី​យប់​នេះ គេ​មិនឃើញ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​គណបក្ស​ធំៗ​ទាំង​២ ដែលមាន​និនាការ​ប្រឆាំង​គ្នា ដ៏​ស្រួចស្រាវ មិនបាន​ប៉ះទង្គិច​គ្នា​ទៅវិញទៅមក​គួរ​ឲ្យ​ធ្ងន់ធ្ងរ​នោះទេ បើទោះបី​ស្រែក​ឌឺដង​គ្នា​ទៅវិញទៅមក​យ៉ាង​ណា​ក៏​ដោយ ។​
​ចំពោះ​សមត្ថកិច្ច​វិញ​ក៏បាន​ស្រួចស្រាវ​ក្នុងការ​ការពារ​សុវត្ថិភាព​ជូន​គណបក្ស​ក្នុងការ​ធ្វើ​យុ​ទ្ឋ​នា​ការបិទ​បញ្ចប់​ឃោសនា​នៅថ្ងៃនេះ​ដែរ ។​ប៉ុន្តែ​អ្វីដែល​គេ​កត់សម្គាល់ឃើញ​នោះ​សមត្ថកិច្ច​ហាក់បីដូចជា​យកចិត្តទុកដាក់​ចំពោះតែ​គណបក្សកាន់អំណាច​ប៉ុណ្ណោះ ដែល​ទង្វើ​នេះ​ធ្វើ​ឲ្យ​មហាជន​ធ្វើការ​រិះគន់​ឥត​សំចៃមាត់​ថា​សមត្ថកិច្ច​គួរតែ​ឈរ​នៅ​កណ្តាល​មិនត្រូវ​មាន​ឆន្ទៈ​លំអៀង​នោះទេ ។​តែ​ទោះបីយ៉ាងណា​សមត្ថកិច្ច​តូចតាច​ដែល​ឈរ​ការពារ​នៅតាម​ដងផ្លូវ​បាន​សម្តែង​ការមិន​ពេញចិត្ត​នោះដែរ បើ​រស់នៅ​ក្រោម​អំណាច​គេ ។​
យើង​គួរ​ឲ្យ​អាណិត​ពេក​ក្រៃ ខណៈពេលដែល​រដូវ​បោះឆ្នោត​១​ខែ​នេះ​មាន​អ្នកខ្លះ​ដេក​មិន​លក់​ព្រោះតែ​ខ្លាច​និង​ស្រមោល​ខ្លួនឯង​នៅពេលដែល​អស់អំណាច តើ​អញ​ទៅ​ជ្រក​នៅ​កន្លែង​ណា ដើម្បី​រស់​នោះ ៕

Credit by: Youtube/AlJazeeraEnglish

ព័ត៌មានផ្សេងទៀតដែលទាក់ទង៖



ចុចមើលប្រភពពីដើម: www.cambodiapage.info

0 comments:

Post a Comment