គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍ និងធ្វើសន្និសីទកាសែត នៅថ្ងៃទី២៩ កក្កដា នេះ បដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការប្រកាសមិនទទួលស្គាល់លទ្ធផលនេះ ដោយសារគណបក្សសង្គ្រោះជាតិបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួន។
គណបក្សសង្គ្រោះជាតិ ទាមទារឲ្យបង្កើតគណៈកម្មការចម្រុះមួយជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ពីភាពមិនប្រក្រតីទាំងនោះ។ គណៈកម្មការចម្រុះអាចមានសមាសភាពចូលរួមពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងអង្គការសហប្រជាជាតិ និងតំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត។ គណៈកម្មការចម្រុះនេះ ត្រូវធ្វើការស៊ើបអង្កេត និងផ្ដល់របាយការណ៍ចុងក្រោយមិនឲ្យហួសថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។

.jpg)
0 comments:
Post a Comment