ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្អូនស្រីបង្កើតរបស់យុវជន ម្នាក់បានត្រឡប់មកពីផ្សារ ហើយគោះ ទ្វារឱ្យបងប្រុសបើក តែគ្មានការឆ្លើយ តប ក៏សម្រេចចិត្ដបុកបង្អួចទ្វារដើម្បីមើល ស្រាប់តែឃើញបងរបស់ខ្លួនធ្វើ អត្ដឃាតចងកស្លាប់មិនដឹងតាំងពីពេល ណានោះឡើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៣ ឋិតនៅចំណុច ផ្ទះជនរងគ្រោះគ្មានលេខ ក្រុម៦ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។
យុវជនដែលធ្វើអត្ដឃាតចងកសម្លាប់ ខ្លួននៅក្នុងផ្ទះរបស់ខ្លួនខាងលើនេះ ត្រូវ បានគេស្គាល់ឈ្មោះ មឿន រិទ្ធី អាយុ២៣ ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ ។ ទាក់ទិននឹងករណីធ្វើអត្ដឃាតរបស់យុវជន នេះ នៅកន្លែងកើតហេតុត្រូវបានប្រជា ពលរដ្ឋនិយាយឱ្យដឹងថា គឺរូបគេតូចចិត្ដ នឹងសង្សារសុំបែក រួចក៏ធ្វើអត្ដឃាត ចងកស្លាប់ខ្លួនតែម្ដង ។ ការបែកបាក់គ្នា រវាងសង្សារនិងជនរងគ្រោះពុំមាននរណា ម្នាក់បញ្ជាក់ឱ្យបានច្បាស់ពីមូលហេតុ និងដំណើររឿងនៃការទាក់ទងរវាងជនរងគ្រោះនិងមិត្ដស្រីនោះឡើយ ។
ជនរងគ្រោះបានធ្វើឃាតដោយយក ខ្សែអង្រឹងចងភ្ជាប់ជាមួយនឹងធ្មឹមផ្ទះ រួច បិទទ្វារដាក់គន្លឹះ ខណៈដែលប្អូននិងក្រុម គ្រួសារមិននៅផ្ទះ ។
បើតាមប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលភ្ញាក់ ផ្អើលនោះ យុវជនរងគ្រោះបាននៅផ្ទះតែ ម្នាក់ឯង ហើយប្អូនស្រីបានចេញទៅផ្សារ រួចមួយសន្ទុះក្រោយមក ទើបត្រឡប់មកវិញ តែពេលមកដល់មុខផ្ទះបានគោះទ្វារ និងស្រែកហៅឱ្យបងរបស់ខ្លួនបើកទ្វារ តែមិនឮសំឡេងឆ្លើយតបមិនអស់ចិត្ដ ក៏ទៅចំហៀងផ្ទះបុកបង្អួចឱ្យរបើកដើម្បី អើតមើលទៅខាងក្នុង ស្រាប់តែប្រទះ ឃើញបងប្អូនរបស់ខ្លួនធ្វើអត្ដឃាតចងក ស្លាប់បាត់ទៅហើយ
ប្រភពពីនគរវត្ត


0 comments:
Post a Comment