ភ្នំពេញ៖ គណៈកម្មាធិការ អចិន្ដ្រៃយ៍របស់ សន្និសីទអន្ដរជាតិ នៃគណបក្ស នយោបាយនៅអាស៊ី ហៅកាត់ថា ICA PP និង អង្គការអ្នក ប្រជាធិបតេយ្យ អាស៊ីប៉ាស៊ីហ្វិក និយមកណ្ដាលអន្ដរជាតិ ហៅកាត់ថា CAPDI បានចេញសេច ក្ដីថ្លែងការណ៍ រួមគ្នាមួយដោយឲ្យ តម្លៃលទ្ធផលបោះឆ្នោតនៅកម្ពុជាថា ជាជ័យជម្នះរបស់ ប្រជាពលរដ្ឋកម្ពុជា និងជំរុញឲ្យគណបក្សនយោបាយ នៅកម្ពុជាឈ្នះឆ្នោត ចាប់ដៃគ្នាកសាង ឯកភាពជាតិ។
ICAPP និង អង្គការអ្នកប្រជាធិបតេយ្យ អាស៊ីប៉ាស៊ីហ្វិក និយមកណ្ដាលអន្ដរជាតិ ហៅកាត់ថា CAPDI ដែលបាន អញ្ជើញចូលរួម សង្កេតការណ៍បោះឆ្នោត នៅកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣នេះ បានចេញសេចក្ដីថ្លែង ការណ៍ រួមមួយអំពីការបោះឆ្នោត នៅកម្ពុជាថា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព និងសន្តិភាព។ ការ បោះឆ្នោតនេះ បានសរបញ្ជាក់ឲ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានភាពចាស់ទុំជាងមុន។
នៅក្នុង សេចក្តីថ្លែងការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២៩ ដដែលនោះ ICAPP និង CAPDI បានចាត់ទុកលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីថ្ងៃទីអាទិត្យ ទី២៨ គឺជាជ័យជម្នះកើតចេញពីឆន្ទះភាគច្រើនផ្អែកលើសន្លឹកឆ្នោត។ ជាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ជាជ័យ ជម្នះរបស់គណបក្សសង្គ្រោះជាតិ និងជាជ័យជម្នះរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ជ័យជម្នះនេះ បានបង្ហាញឲ្យ ឃើញយ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ ជាវាសនារបស់ប្រទេសកម្ពុជា។
ស្ថាប័នអន្តរជាតិ ICAPP និង CAPDI តំណាងឲ្យគណបក្សនយោបាយជាង៣៤០នៅអាស៊ី អង្គការសង្គមស៊ីវិល ព្រម ទាំងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំកំពូលៗនៅតាមបណ្ដាប្រទេសនានា ជុំវិញពិភពលោក ក៏បានជំរុញឲ្យ គណបក្សនយោបាយជាប់ឆ្នោតនៅកម្ពុជា ចាប់ដៃគ្នាកសាងឯកភាពជាតិខ្មែរ។ ICAPP និង CAPDI បានហៅការ ឯកភាពជាតិខ្មែរ ដែលខ្លួនចង់ឲ្យគណបក្សនយោបាយនៅកម្ពុជាធ្វើនោះ ថា ជាគោលនយោបាយឈ្នះ-ឈ្នះ សម្រាប់ ទាំងអស់គ្នា។
ជាមួយគ្នានេះ ICAPP និង CAPDI ក៏បានស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍របស់លោក សម រង្ស៊ី ប្រធាន គណ បក្សសង្គ្រោះជាតិ ដែលបានអំពាវនាវដល់អ្នកគាំទ្ររបស់ខ្លួនទាំងអស់ ឲ្យរក្សាភាពស្ងប់ស្ងៀម និងរង់ចាំទទួល លទ្ធផលផ្លូវការពីគ.ជ.ប។ ICAPP និង CAPDI បានហៅសេចក្ដីថ្លែងការណ៍របស់ប្រធានគណបក្សសង្គ្រោះជាតិនេះ ជាតម្រូវការចាំបាច់បំផុតមួយសម្រាប់ស្ថានភាពនៅកម្ពុជាក្រោយពេលបោះឆ្នោត៕
ប្រភពពី កោះសន្តិភាព


0 comments:
Post a Comment