យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃសុក្រម្សិលមិញ ដោយគណបក្សនយោបាយទាំងឡាយបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទាក់ទាញការគាំទ្រពីសំណាក់អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យស្អែកនេះ។
ថ្ងៃសៅរ៍គឺជាថ្ងៃស ដែលច្បាប់បោះឆ្នោតបានហាមដាច់ខាតមិនឲ្យមានការធ្វើយុទ្ធនាការឡើយ ដើម្បីឲ្យអ្នកបោះឆ្នោតសម្រាកមួយថ្ងៃមុនថ្ងៃបោះឆ្នោតស្អែកនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបង្ហាញវត្តមាននៅថ្ងៃដំបូងអំឡុងពេលធ្វើយុទ្ធនាការដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួមហែហមនៅក្នុងទីក្រុងភ្នំពេញ។យ៉ាងណាមិញលោក មិនបានបញ្ចេញសំឡេងអ្វីទៀតឡើយបន្ទាប់ពីថ្ងៃដំបូងនោះ ដែលជាកាយវិការមួយបង្ហាញពីអព្យាក្រឹតភាព។
ដោយឡែកលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលបានវិលចូលមាតុភូមិវិញកាលពីថ្ងៃទី ១៩ខែកក្កដា ក្រោយពីបាននិរទេសខ្លួនអស់ពេលជិត៤ឆ្នាំមកនោះ បានចូលរួមដឹកនាំយុទ្ធនាការយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាខេត្តក្រុងជាច្រើនមកទល់នឹងថ្ងៃចុងក្រោយនៃយុទ្ធនាការ៕
____________________
ប្រភពព័ត៌មានពី៖ វិទ្យុអូស្រ្តាលី
ប្រភពព័ត៌មានពី៖ វិទ្យុអូស្រ្តាលី


0 comments:
Post a Comment