គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:42 AM
កោះកុងៈ ពល​ករ​ខ្មែរ​ចំនួន​ ១៧ ​នាក់​ បាន​លោត​ចេញ​ពី​ទូក​នេសាទ​ថៃ រត់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ​នៅ​ខេត្ត​កោះ​កុង និង​​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ អាជ្ញាធរ​និង​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក ​នៅ​ថ្ងៃ​ពុធ​នេះ ​ក្រោយ​ពី​ពួក​គេ​ដឹង​ខ្លួន​ថា​ចាញ់​បោក​មេ​ខ្យល់​យក​ទៅ​លក់​នៅទូក​នេសាទ​ថៃ។​
លោក​ សៅ ​សំណាង​ អាយុ ​៤៦ ​ឆ្នាំ ជា​អ្នក​រស់​នៅ​ស្រុង​អណ្តូង​ទឹក ​ខេត្ត​កោះ​កុង ​បាន​និយាយ​ឲ្យ​ដឹង​ថា ​ពលករ​ខ្មែរ​ចំនួន ​១៧ ​នាក់ ​ដែល​សុទ្ធ​តែ​ជា​អ្នក​ភូមិ​រស់​នៅ ជាមួយ​គ្នា​បាន​ចាញ់​បោក​មេ​ខ្យល់​ពីរ​នាក់​បី្ត​ប្រពន្ឋ​មួយ​គូរ​លួង​លោម​ថា ​ធ្វើ​ការ​នៅ​លើ​កប៉ាល់​ប្រេង​នៅ ប្រទេស​ថៃ នឹង​ទទួល​បាន​បាក់​ប្រាក់​ខែ ​៧០០០ ​បាត​ក្នុង​មួយ​ខែ​។
លោក​ថា ​តែ​នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ ​ពួក​គេ​ឡើង​ទូក​មួយ​ ដោយ​​អ្នក​បើបរ​ទូក​និយាយ​ថា ​កប៉ាល់​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​នេ​សាទ ឆ្លង​ដែន​ប្រទេស​មិន​មែន​កប៉ាល់​ប្រេង​នោះ​ទេ​ ទើប​ពួក​គេ​នាំ​គ្នា​លោត​ពី​លើ​ទូក​នេសាទ​នោះមក​ជួប​តម្រួត​ថៃ​ឲ្យ​ជួយ​បញ្ជូន​មក​ស្រុក​វិញ។​​
ពល​ករ​ម្នាក់​ឈ្មោះ វ៉ែន​ គីន ​អាយុ ​៣៤ ​ឆ្នាំ ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ​ពួក​គេ​បាន​ចាក​ចេញ​ពី​ខេត្ត​កោះ​កុង​នៅ​ថ្ងៃ​ទី​ ២០ ​កក្កដា ​ដោយ​ជឿ​តាម​មេខ្យល់​ដោយ​ដើរ​តាម​ព្រៃ​ច្រក​របៀង​ខ្លះ​ដើរ​តាម​ ច្រក​ខាវង្ស​ ទើប​ទៅ​ដល់​ដី​ថៃ។​
លោក​ថា​ «ពួក​យើង​ខ្លាច គេ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​ធ្វើ​ការ​គ្មាន​ប្រាក់​ខែ ​ទើប​សម្រេច​ចិត្ត​លោត​ចេញ​ពី​ទូក»។​
លោក នាង បូរ៉ាទីណូ ​អ្នក​សម្រប​សម្រួល​សមាគម​អាដ​ហុក​ ប្រចាំ​ខេត្ត​កោះ​កុង​ បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​ទាំង​ ១៧ ​នាក់​ត្រូវ​បាន​មេ​ខ្យល់​នាំ​យក​ទៅ​ធ្វើ​ការ​ចុះ​ទុក​នៅ​ថៃ ​ហើយ​រត់​មក​ស្រុក​កំណើត​វិញ​ដើម្បី​ប្តឹង​មក​សមាគម​ដើម្បី​ជួយ​អន្តរាគម​ក្នុង​ករណី​នេះ។​
យ៉ាង​ណា​ក៏​ដោយ​សមត្ថកិច្ច​កំពុង​តាម​ស៊ើប​រក​មេ​ខ្យល់​ដែល​ពល​ករ​ទាំង​ ១៧ ​នាក់​នោះ​អះ​អាង​ថា​ បោក​ពួក​គេ​យក​ទៅ​លក់​នៅ​ទូក​នេសាទ​ថៃ។​