គួររំឭកថា កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣កន្លងទៅនោះ តារាចម្រៀងឈរតំណែងកំពូល ខេមរៈ សិរីមន្ត រួមជាមួយនឹងក្រុមការងារ៨នាក់ (រួមមានក្មេងម្នាក់) បានធ្វើដំណើរតាមរថយន្តម៉ាក Tundra ពណ៌សពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីច្រៀងនៅក្នុងការប្រគំតន្ត្រីមួយ ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ដ៏រន្ធត់មួយនេះ បានបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុន SK បុកពេញទំហឹងទៅលើរថយន្តម៉ាក Tundra របស់តារាចម្រៀង ខេមរៈ សេរីមន្ត បណ្តាលឲ្យក្រុមការងាររបស់ពួកគេស្លាប់៤នាក់ភ្លាមៗ ក្នុងនោះមានកូនប្រុសតារាកំប្លែងល្បីឈ្មោះនាយ កុយ ម្នាក់ និងកូនប្រុសតារាចម្រៀងអាយ៉ៃយាយ ណាង ម្នាក់ផងដែរ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
