គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:10 AM
go to thaiប៉ោយប៉ែត​ ៖​ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​ ដែល​មនុស្ស​ជា​ច្រើន​នាក់​ចោមរោម​ ខណៈ​ដែល​ស្ដ្រី​ម្នាក់​បាន​ចោទប្រកាន់​ទៅ​ លើ​ស្ដ្រី​វ័យ​ចំណាស់​ថា​ជា​មេខ្យល់​នាំ​ខ្លួន​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ប៉ុន្ដែ​បែរ​ជា​យក​ទៅ​លក់​ឱ្យធ្វើ​ជា​ប្រពន្ធចុង​របស់​ គេ​នៅ​ស្រុក​ថៃ​ ទើប​បង្ខំចិត្ដ​រត់​ចេញពី​ ប្រទេស​ថៃ​មក​កាន់​ស្រុក​កំណើត​វិញ​ ។​
​ហេតុការណ៍​ដែល​ស្ដ្រី​ម្នាក់​ចោទ​ ប្រកាន់​មេខ្យល់​ថា​យក​ខ្លួន​ទៅ​លក់​នៅ​ ស្រុក​ថៃ​ធ្វើ​ជា​ប្រពន្ធចុង​របស់​គេ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​រង្វង់​មូល​ច្រក​អន្ដរជាតិ​ប៉ោយ​ ប៉ែ​ត​ ។​
​បើ​តាម​ការ​អះអាង​ពី​ស្ដ្រី​រង​គ្រោះ​ថា​ ខ្លួន​មានឈ្មោះ​ថៃ​ វួ​ច​ឆេ​ង​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ខ្នៅ​ ស្រុក​កងមាស​ ខេត្ដ​ កំពង់ចាម​ ខ្លួន​ត្រូវ​បាន​ស្ដ្រី​វ័យ​ចំណាស់​ ដែល​មានឈ្មោះ​ហែម​ ម៉ៅ​ អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន​ សង្កាត់​-​ក្រុង​ ប៉ោយ​ប៉ែ​ត​ បាន​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ ថៃ​ជា​អ្នកបម្រើ​តាម​ផ្ទះ​ ប៉ុន្ដែ​ពេល​ដែល​ ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ​បាន​ចំនួន​២០​ ថ្ងៃ​ ថៅកែ​ប្រុស​របស់​ម្ចាស់ផ្ទះ​(​ជនជាតិ​ ថៃ​)​បាន​ប្រាប់​ថា​ មេខ្យល់​ដែល​នាំ​ខ្លួន​មក​ នោះ​បាន​យក​ប្រាក់​មុន​អស់ហើយ​ចំនួន​ ៥​ម៉ឺន​បាត​ ។​ ស្ដ្រី​រូប​នេះ​បន្ដ​ថា​ ថៅកែ​ ប្រុស​របស់​ម្ចាស់ផ្ទះ​មិន​ត្រឹមតែ​មិន​បើក​ ប្រាក់ខែ​ឱ្យ​ប៉ុណ្ណោះ​ទេ​ គេ​ថែម​ទាំង​មក​ ប្រាប់​ខ្លួន​ថា​ បើ​ចង់​រួច​បំណុល​ចំនួន​៥​ម៉ឺន​ បាត​នេះ​ ត្រូវ​តែ​ធ្វើ​ជា​ប្រពន្ធចុង​របស់​គេ​ ពីព្រោះ​ស្ដ្រី​ឈ្មោះ​ហែម​ ម៉ៅ​ បាន​លក់​មក​  ឱ្យ​ខ្លួន​ចំនួន​៥​ម៉ឺន​បាត​ ទើប​គេ​ត្រឡប់​ទៅ​ស្រុក​វិញ​ ។​
​ជន​រង​គ្រោះ​បាន​បន្ដ​ថា​ ពេល​ដឹង​ថា​ មេខ្យល់​យក​មក​លក់​ឱ្យ​ថៃ​ធ្វើ​ជា​អ្នកបម្រើ​ និង​ជា​ប្រពន្ធចុង​របស់​គេ​ ក៏​បាន​ព្យាយាម​ រត់គេច​ខ្លួន​ពី​ផ្ទះ​របស់​ថៅកែ​ប្រុស​ខាង​ លើ​ទៅ​ជួបនឹង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ ទៀត​ដែល​ជា​អ្នក​សុំទាន​ និង​ជា​កម្មករ​ ខ្លួន​ក៏​បាន​រៀបរាប់​ប្រាប់​អំពី​ដំណើរ​ហេតុ​ ដែល​លង់ខ្លួន​មក​ទឹកដី​ថៃ​ទាំង​កម្មករ​ និង​ អ្នក​សុំទាន​ក៏​មានចិត្ដ​អាណិតអាសូរ​ ប្រមូលប្រាក់​ឱ្យមក​ខ្លួន​ចំនួន​១​ពាន់​បាត​ ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ត្រឡប់​មក​ស្រុក​ កំណើត​ ហើយ​ចៃដន្យ​អី​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៣​ ខ្លួន​ក៏​បាន​ប្រទះ​ឃើញ​ មេខ្យល់​រូប​នេះ​រួច​ហើយ​ក៏​ទាមទារ​ប្រាក់​ ចំនួន​៥​ម៉ឺន​បាត​ ដែល​មេខ្យល់​យក​ខ្លួន​ ទៅ​លក់​ ទើប​កើតជា​រឿង​ជេរ​ប្រមាថ​ ដាក់​បណ្ដាសា​គ្នា​ផ្អើល​ដល់​អ្នកក្រុង​ប៉ោយ​ ប៉ែ​ត​នៅ​ចំណុច​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ ប៉ែ​ត​ ។​
​ក្រោយ​ពី​អ្នក​ទាំង​២​ឈ្លោះ​គ្នា​ស្ទើរ​បែក​ ផ្សែង​ ស្ដ្រី​វ័យ​កណ្ដាល​ចោទប្រកាន់​ទៅ​ លើ​ស្ដ្រី​វ័យ​ចំណាស់​ ឯ​ស្ដ្រី​វ័យ​ចំណាស់​ បាន​បដិសេធ​ ទើប​នគរបាល​សង្កាត់​ ប៉ោយ​ប៉ែ​ត​នាំ​អ្នក​ទាំង​២​មក​កាន់​អធិការ​ ដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​រក​ ដំណោះស្រាយ​ណាមួយ​ថា​ តើ​ការ​ចោទ​ ប្រកាន់​ខាងលើ​របស់​ស្ដ្រី​រង​គ្រោះ​ការ​ពិត​ ឬ​មួយ​យ៉ាងណា​?
​លោក​អ៊ុំ​ សុផល​ អធិការ​នគរបាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់​នគរវត្ដ​តាម​ ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៣​ថា​ រឿង​នេះ​លោក​បានដឹង​មួយ​ ជំហាន​ហើយ​ថា​ មាន​ស្ដ្រី​២​នាក់​បាន​ ឈ្លោះ​ទាស់ទែង​គ្នា​ ហើយ​ត្រូវ​បាន​កម្លាំង​ របស់​លោក​នាំ​ខ្លួន​មក​សាកសួរ​ ប៉ុន្ដែ​ សមត្ថកិច្ច​មិន​ទាន់​លម្អិត​របាយការណ៍​ ក្នុង​រឿង​នេះ​នៅឡើយ​ទេ​ ៕
- ប្រភពពីនគរវត្ត