គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:14 PM
នៅថ្ងៃ​ពុធ​​នេះ​​ដែរ អ្នក​​នាំពាក្យ​ក្រសួង​ការ​បរទេស​​កម្ពុជា​ បាន​ចេញ​​សេចក្តីថ្លែងការណ៍​​មួយ ដោយ​​ក្រើន​រម្លឹក​​​បេសកកម្ម​​ការទូត​​បរទេស​​ប្រចាំ​​កម្ពុជា​​ទាំងអស់​​ថា ​ ពួកគេ​​មាន​​កាតព្វកិច្ច​​គោរព​យ៉ាង​​ពេញលេញ​ ​នូវ​អនុសញ្ញា​​ទីក្រុង​ វីយែន ឆ្នាំ​១៩៦១ ស្តីពី​​ទំនាក់ទំនង​​ការទូត។
អនុសញ្ញា​ដែល​តម្រូវ​ឲ្យ​ពួកគេ​គោរព​ច្បាប់ និង​បទបញ្ញត្តិ​របស់​ម្ចាស់ផ្ទះ និង​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ម្ចាស់ផ្ទះ​ឡើយ។
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​គឺជា​រដ្ឋអធិបេតយ្យ ប្រជាធិបតេយ្យ និង​គ្រប់គ្រង​ដោយ​ច្បាប់ ហើយត្រូវ​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត​កម្ពុជា។ អ្នក​នាំពាក្យ​ក្រសួងការបរទេស​បានស្នើ​សុំ កុំ​​ឲ្យ​​អ្នកការទូតបរទេស​ទាំងនោះ​ដើរ​តួនាទី​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង៕
ប្រភពពី RFI

Read more: http://www.cambodiapage.info/kh

0 comments:

Post a Comment