គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:22 AM
BRAZIL-03ក្រុង​រីយ៉ូ​ដេ​ចាណៃ​រ៉ូៈ ក្រុម​យុវ​ជន​បាន​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​នៅ​កណ្ដាល​ទីក្រុង​រីយ៉ូ​កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ពល​រដ្ឋ​ជាង​២០​ម៉ឺន​នាក់​បាន​ដើរ​ក្បួន​នៅ​តាម​ទីក្រុង​ប្រេស៊ីល​សំខាន់​មួយ​ចំនួន​ដើម្បី​តវ៉ា​ពី​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​ចំណា​យ​លើ​កម្ម​វិធី​សហ​ព័ន្ធ​បាល់​​ទាត់​ (Confederation Cup) និង​ចំណាយ​ដឹក​ជញ្ជូន​សា​ធារណៈ​កាន់​តែ​ច្រើន​។
បាតុ​កម្ម​ទូទាំង​ប្រទេស​មាន​លក្ខណៈ​អហិង្សា​បន្តិច​។ ការ​តវ៉ា​ពី​ការ​បង្កើន​ថ្លៃ​ដឹក​ជញ្ជូន​ច្រើន​ពី​ចំនួន​១.៥​ដុល្លារ​ទៅ​១.៦​ដុល្លារ​បាន​ចាប់​ផ្ដើម​១០​ថ្ងៃ​កន្លង​ទៅ​នៅ​ទីក្រុង​សៅ​ផាលូ ​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មុន​ពេល​បើក​សម្ភោធ​កម្ម​វិធី​សហ​ព័ន្ធ​បាល់​ទាត់​។ កម្ម​វិធី​កម្សាន្ត​​​នេះ​នាំ​មក​នូវ​ក្រុម​ជម្រើស​ជាតិ​ចំនួន​៨​មក​ពី​ទូទាំង​ពិភព​លោក​នៅ​ក្នុង​ទីក្រុង​រៀប​ចំ​កម្ម​វិធី​នេះ​ចំនួន​៦​នៅ​ប្រទេស​ប្រេស៊ីល។​​
ចលា​ចល​នេះ​បាន​រាលដាល​​យ៉ាង​លឿន​ទៅ​កាន់​ទីក្រុង​មួយ​ចំនួន​ទៀត​ជា​មួយ​ក្រុម​បាតុករ​ដោយ​ផ្ដោត​លើ​កំហឹង​ខ្លួន​មិន​ត្រឹម​តែ​ទៅថ្លៃ​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដោត​លើ​ទឹក​ប្រាក់​ចំនួន​១៥​ពាន់​លាន​ដុល្លារ​ដែល​រដ្ឋា​ភិបាល​កំពុង​លៃ​ទុក​សម្រាប់​កម្ម​វិធី​សហ​ព័ន្ធ​បាល់​ទាត់​ និង​ពាន​វង្វាន់​​ World Cup ផង​ដែរ។
ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ បាញ់​ម្រេច​ និង​គ្រាប់​កាំ​ភ្លើង​កៅស៊ូ​ដើម្បី​បំបែក​ក្រុម​យុវ​ជន​តូចៗ​ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៅ​ជិត​សភា​នីតិ​បញ្ញត្តិ​របស់​រដ្ឋ​ក្នុង​ទីក្រុង​រីយ៉ូ​។