ខេត្ដកណ្ដាល ៖ ស្ដ្រីម្នាក់បានរងរបួស យ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់ ជីវិតក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យបន្ទាប់ពីស្ដ្រីរងគ្រោះនិងស្វាមីបាន រថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាមពីភ្នំពេញត្រឡប់មកផ្ទះវិញនៅស្រុកស្អាង ហើយក៏បានជួបគ្រោះថ្នាក់ចរាចរបើក រថយន្ដទៅបុកគូទរថយន្ដមួយគ្រឿងទៀត ម៉ាកFUSOដែលតៃកុងបានឈប់ស្ងៀមលើចិញ្ចើមផ្លូវជាតិលេខ២១B ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស្ថិតក្នុង ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។ ក្រោយពីកើតហេតុជន រងគ្រោះត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែ ដោយសារអាការរបួសធ្ងន់ធ្ងរពេកក៏ បញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យឯ ប្រទេសវៀតណាម ។ បើទោះយ៉ាងនេះ ក្ដីជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេល ដឹកតាមរថយន្ដសង្គ្រោះ ។
មន្ដ្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ស្ដ្រីរងគ្រោះរហូតស្លាប់បាត់បង់ជីវិត មានឈ្មោះហ៊ុន សុភាព អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកធនាគារស្ថាបនារួមដំណើរជាមួយប្ដីឈ្មោះ ពៅ ឡុងស្រេង អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកធនាគារ (រងរបួសស្រាល) ជនរងគ្រោះទាំង២ នាក់ជិះរថយន្ដម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខកណ្ដាល 2A-6221 មាន ទីលំនៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែក រថយន្ដដែលត្រូវជនរងគ្រោះបើកបុក នោះជារថយន្ដម៉ាក FUSO ពាក់ស្លាក លេខតាកែវ 3A-1734 ក្រោយពីកើត ហេតុអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ស្រមោល ។
មន្ដ្រីនគរបាលខាងលើបានបន្ដថា មុនពេលកើតហេតុសាក្សីបានឃើញ ហេតុការណ៍បានប្រាប់ឱ្យដឹងថា មានរថ យន្ដធុនធំដឹកទំនិញម៉ាក FUSO បាន បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិ លេខ២១B ក្នុងទិសដៅពីជើងមកត្បូង ពេលបើកមកដល់ចំណុចកើតហេតុ តៃកុងរថយន្ដម៉ាក FUSO បានចត រថយន្ដលើចិញ្ចើមផ្លូវជាតិចុះដើរទៅទិញ ទឹកសុទ្ធ ។ ស្របពេលនោះក៏មានរថយន្ដ ម៉ាកកាមរីឆ្លាមបើកមកពីទិសខាងជើងទៅត្បូងដែរមកដល់ក៏បុកចូលក្រោមគូទរថយន្ដ FUSO បណ្ដាលឱ្យគូទរថយន្ដ FUSO ចូលដល់ក្នុងកាប៊ីនរថយន្ដម៉ាក កាមរីឆ្លាមធ្វើឱ្យស្ដ្រីដែលរួមដំណើរជា មួយរងរបួសត្រង់គុម្ពត្រចៀកហូរឈាមកក្លាក់រីឯបុរសជាតៃកុងរថយន្ដម៉ាក កាមរីឆ្លាមមិនមានរងរបួសអ្វីធ្ងន់ធ្ងរ នោះទេ ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរ បាលចរាចរនៃអធិការដ្ឋាននគរបាល ស្រុកស្អាងបានចុះទៅដល់កន្លែងកើត ហេតុជួយហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងវាស់វែង ដកហូតនាំយករថយន្ដទាំង២គ្រឿងមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។
សពស្ដ្រីរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះនៅភូមិព្រែក ស្នងឃុំព្រែកគយវិញ ៕
________________សពស្ដ្រីរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះនៅភូមិព្រែក ស្នងឃុំព្រែកគយវិញ ៕
ប្រពភពី៖ នគរវត្ត


0 comments:
Post a Comment