តាមការវាស់ស្ទង់ក្នុងបណ្ដាញសង្គម Facebook ដ៏ពេញនិយមបានឲ្យដឹងថា Page របស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឈ្មោះថា «Sam Rainsy» ទទួលបានការគាំទ្រពីប្រិយមិត្ត Facebook ដែលបាន Like ជាសមាជិក ចំនួន ៧១.៥៨០ នាក់ ពោលគឺលើស Page «សម្ដេចតេជោសែន» ឈ្មោះ «Samdech Hun Sen, Cambodian Prime Minister» ដែលទទួលបានការគាំទ្រត្រឹមចំនួន ៦៧.៧១០ នាក់ប៉ុណ្ណោះ (គិតចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៣)។
ដូច្នេះសឲ្យឃើញថា ប្រជាប្រិយភាពឯកឧត្តម សម រង្ស៊ី ខ្ពស់ជាង «សម្ដេចតេជោសែន» នៅក្នុងបណ្ដាញសង្គម Facebook ដ៏ពេញនិយម។
ប្រភពពីគណបក្សសង្គោះជាតិបានឲ្យដឹងថា គណបក្សនឹងធ្វើពិធីជប់លៀងអបអរសាទរទទួលការជោគជ័យនេះ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ២០១៣ ខាងមុខ៕


