គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:30 AM
973862_507989429272429_1824537400_nព័ត៌មាន​បឋម​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​អោយ​រន្ធត់​មួយ​ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រះ​នង្គ័ល​ ឃុំ​ចំណារ​ក្រោម​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ នៅ​វេលា​ម៉ោង​ ១៤​នឹង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០១៣​ ដែល​បង្ក​អោយ​មាន​អ្នក​រង​របួស​ និង​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​
​តាម​រយៈ​ការ​រាយការណ៍​បាន​អោយ​ដឹង​ថា​ ឧប្បត្តិ​វ​ហេតុនេះ​បង្ក​ឡើង​រវាង​ រថយន្ត​ស៊ី​អា​វី​ ពណ៌​ស្លែ​មាន​ស្លាក​លេខ​ ភ្នំពេញ​ 2B-2796​ ប្រ​ឡះ​គ្នា​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​នឹង​រថយន្តក្រុង​ មាន​ស្លាក​លេខ​ ភ្នំពេញ​ 3B-6344​ ដែល​មាន​ដឹក​អ្នកដំណើរ​ពេញ​។​ នៅ​ពេល​ដែល​ប៉ះ​គ្នា​យ៉ាង​ខ្លាំង​នោះ​ បាន​បណ្តាល​អោយ​រថយន្ត​ស៊ី​អា​វី​ផ្ទុះ​ឆាបឆេះ​យ៉ាង​ស​ន្ធោសន្ធៅ​ ដុត​ប្តី​ប្រ​ពន្ទ​ទាំង​ពីរ​នាក់​ជា​អ្នក​ជិះ​នៅ​លើ​រថយន្ត​ស្លាប់​យ៉ាង​អ​ណោ​ធ​អា​ធ​ម​ រួម​ដំណើរ​ដោយ​កូន​តូចៗ​ពីរ​នាក់​ស្រី​មួយ​ប្រុស​មួយ​អាយុ​ ៨​ទៅ​១០​ឆ្នាំ​ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ស្រោច​ទឹក​ពន្លត់​នឹង​គាស់​យក​ចេញ​ បាន​ទាន់​ពេលវេលា​ ទទួល​រង​របួស​ធ្ងន់​ធ្ងរទាំង​ពីរ​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។​ ចំណែក​រថយន្តក្រុង​ដែល​ក្រោយ​ពី​បុក​ហើយ​ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ កំ​ពិត​ផ្នែក​ខាង​មុខ​ខ្ទេច​ បង្ក​អោយ​តៃកុង​រថយន្ត​រង​របួស​ដាច់​ជើង​ និង​ប្រូ​រថយន្ត​​ស្លាប់​បាត់​​បង់​ជីវិត​ តែ​អ្នក​រួម​ដំណើរ​ជា​អ្នកទេសចរ​ជនជាតិ​ចិន​អង្គុយ​នៅ​ផ្នែក​ខាងក្រោយ​ពុំ​មាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​។​
ខណៈ​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​អ្នក​ស្លាប់ និង​រងរ​បួសចំនួន​ប៉ុន្មាន​នាក់​ទៀត​ច្បាស់​លាស់​នោះ​ទេ ព្រោះ​សមត្ថ​កិច្ច​កំពុង​តែវាយកញ្ជក់​រថយន្តក្រុង​ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ធ្វើដំណើរ​នៅ​លើ​នោះ​។ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ក៏​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​ កំពុង​ទៅ​យក​ជន​រង​គ្រោះ​ជា​ប​ន្តបន្ទាប់​ផង​ដែរ​។​
ព័ត៌​មាន​​បន្ថែម​ក្រោយ​កើត​ហេតុ​ បាន​អោយ​ដឹង​ថា​ មាន​អ្នករង​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ចំនួន​ប្រាំ​នាក់ និង​១០​នាក់​ទៀត​រងរ​បួស​ធ្ងន់​ធ្ងរ៕
973849_507989432605762_433366581_n

6503_489284567816789_533669909_n

ក្មេងស្រីរងគ្រោះ ដែលក្រុមគ្រួសាររបស់នាងបានស្លាប់បាត់បង់ជីវិតអស់ហើយ
ព័ត៌មានបន្ថែមលម្អិត សូមតាមដានជាបន្តបន្ទាប់!!
ប្រភពពី៖ ABC+