គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:44 PM
ខេត្ដបន្ទាយមានជ័យ​ ៖​ មនុស្ស​៣​នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​បាន​រង​របួសធ្ងន់​ និង​ស្រាល​ខណៈ​ជិះ​ម៉ូតូ​បុក​គោ​កំពុង​ដើរ​ឆ្លងថ្នល់​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៣​ លើ​កំណាត់​ផ្លូវជាតិ​ លេខ​៥៩​ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ​ ឃុំ​ទួល​ ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្ដបន្ទាយមានជ័យ​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​នាយ​ប៉ុស្ដិ៍​នគរបាល​ទួល​ពង្រ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ក្នុង​ឧបទ្ទវហេតុ​ខាងលើ​១-​ឈ្មោះ​ អាន​ ផល​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​បើក​ បរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២​ ពាក់​ស្លាក​លេខ​ ប​.​មាន​ ជ័យ​1C-9945​រង​របួសធ្ងន់​បែកក្បាល​ ២-​ឈ្មោះ​យៀន​ វី​ណា​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ របួសធ្ងន់​បាក់​ធ្មេញ​ និង​៣-​ឈ្មោះ​ លិញ​ ច​ន្ទ្រា​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ របួសស្រាល​ អ្នក​ទាំង​៣​នាក់​ មាន​ទី​លំ​ នៅ​ភូមិ​អូរ​ជ្រៅ​ ឃុំ​កូប​ស្រុក​ អូរ​ជ្រៅ​ ខេត្ដបន្ទាយមានជ័យ​ ។​
​តាម​ប្រភព​ពី​សាក្សី​ឃើញ​ហេតុ​ ការណ៍​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ពី​ទិស​ ខាង​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ចាំង​ភ្នែក​នឹង​ភ្លើង​ហ្វា​រថយន្ដ​បើកបរ​ ច្រាសទិស​គ្នា​ មើល​សត្វ​គោ​ញី​១​ក្បាល​ ដែល​ដើរ​កាត់​ផ្លូវ​មិនឃើញ​ក៏​បុក​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​អ្នក​ជិៈ​ម៉ូតូ​ទាំង​៣​នាក់​ រង​របួសធ្ងន់​និង​ស្រាល​ ។​ ជន​រង​គ្រោះ​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​   មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ចំណែក​ សត្វ​គោ​ញី​មួយ​ក្បាល​ងាប់​ភ្លាមៗ​មួយ​ រំពេច​ ។​
​លោកនាយ​នគរបាល​ប៉ុស្ដិ៍​បាន​បញ្ជាក់​ថា​ក្រោយ​ពេល​កើតហេតុ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​អះអាង​ថា​ជា​ម្ចាស់​ គោ​នោះ​ឡើយ​ហើយ​គោ​ ១​ក្បាល​នេះ​ ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​លក់​យក​ប្រាក់​ព្យាបាល​ របួស​ផង​ដែរ​ ៕
________________
ប្រភពព័ត៌មានពី៖ នគវត្ត