ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនខ្លួនយុវជនម្នាក់មកកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ដោយបានចោទប្រកាន់យុវជនខាងលើថា បានចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង៧និង៣០នាទីយប់ នៅផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិថ្មី ឃុំតាលោ ស្រុកបាកាន។
បើតាមការបង្ហើបរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទខាងលើនេះមានឈ្មោះ ណូ វ៉ាន់និត អាយុ២១ឆ្នាំ ។ រីឯក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យបាននិយាយដោះសារថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ គឺក្មេងស្រីរូបនោះជាអ្នកមកបបួលខ្លួនរួមរ័ក្សជាមួយ។ ដោយជនសង្ស័យបានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុនោះ ខណៈពេលខ្លួនកំពុងហូបខ្នុរនៅក្នុងផ្ទះរបស់ខ្លួនជាមួយបងប្អូននិងឪពុកម្តាយ ។ ក្មេងស្រីខាងលើបានមកលេងនៅផ្ទះរបស់ខ្លួន។ មួយសន្ទុះក្រោយមក ពេលខ្លួនដើរទៅបត់ជើងតូចនៅខាងក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្រ ក្មេងស្រីនោះក៏បានដើរទៅតាម ហើយបបួលខ្លួនរួមរ័ក្សជាមួយគ្នា។ ដោយសារយប់នោះខ្លួនស្រវឹងស្រាផង ក៏ព្រមជាមួយរួមរ័ក្សជាមួយនាងលើស្មៅក្រោយផ្ទះនោះ ប៉ុន្តែមិនបានដល់ទីជម្រៅទេ ។
បើទោះបីជាយ៉ាងណា គេគិតថាការនិយាយបែបនេះ គ្រាន់តែជាការប្រកែកដោះសារ ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ប៉ុណ្ណោះ ប៉ុន្តែទោះបីជាក្មេងស្រីរងគ្រោះជាអ្នកបបួលក៏ដោយ ក៏ជនសង្ស័យត្រូវមានទោសពីបទរួមភេទជាមួយអនីតិជនផងដែរ។ បើយោងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាត្រូវជនខាងលើរំលោភមែន ប៉ុន្តែមិនបានដល់ទីជម្រៅទេ ៕
ប្រភពពី៖cambodiapage.info


0 comments:
Post a Comment