ភ្នំពេញ៖ យុវជនម្នាក់ត្រូវរងរបួស ខណៈដែលជនជាតិបរទេស ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅ ហើយត្រូវរថយន្តកាមរីឆ្លាម មួយគ្រឿងបើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២នឹង០០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក ។
សមត្ថកិច្ចដែលចុះទៅពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរស ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B 7975 ធ្វើដំណើរតាមបណ្តោយផ្លូវ271 ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏ត្រូវ រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មិនចាំស្លាក់មួយគ្រឿងដែលកំពុងបើកតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅ ពីជើងទៅត្បូង ជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឲ្យ ម្ចាស់ម៉ូតូស្មាស ត្រូវរងរបួស ចំណែករថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោសភ្លាម ។
ម៉ូតូរបស់ ជនរងគ្រោះត្រូវរងការខូចខាតទាំងស្រុង ហើយត្រូវបានសមត្ថកិច្ចចរាចរខណ្ឌចុះមកវាស់ វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារម្ចាស់ម៉ូតូឲ្យ មកទទួលយកទៅវិញ ។ ចំណែកអ្នករងរបួសត្រូវរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕ ជោគជ័យ
ប្រភពពី៖ ABC+

