គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:02 PM
យុទ្ធនា​ការឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤​ហើយ ​បើ​គិត​មក​ដល់​ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៣។ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បញ្ជាក់​ថា ដំណើរការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ស្ថិត​ក្នុង​បរិយាកាស​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​មាន​បណ្ដឹង​ចំនួន​៩ ប្ដឹង​មក​កាន់​គណកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​នៅ​ថ្នាក់ ឃុំ-សង្កាត់ មក​ហើយ​ក្ដី។
ប្រភពពី RFI