សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០១៣ នេះថា ប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងជើងបាន ព្រមព្រៀងគ្នារួចហើយថា នឹងរៀប ចំនូវកិច្ចប្រជុំមួយ ក្នុងទីក្រុងសេអ៊ូល នៅចុងសប្តាហ៍នេះ ដើម្បីដោះស្រាយ បញ្ហារួមគ្នារបស់ ប្រទេសកូរ៉េទាំងពីរ។ នេះបើតាមអ្វីដែល មានចេញផ្សាយក្នុង សារព័ត៌មាននៃ ប្រទេសទាំងពីរ។
សេចក្តីសម្រេចខាងលើនេះ បានធ្វើឡើង បន្ទាប់កិច្ចប្រជុំកម្រិតការងារ ដែលភាគីទាំងពីរបាន សម្រេចធ្វើឡើងនៅតំបន់ ផេនមុនចុម ជាប់ព្រំដែនគ្មាន កងទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំង ពីរបានរកឃើញ ការយល់ស្របដូចគ្នាមួយ នៅក្នុងកិច្ចពិភាក្សាគ្នានោះ ដែលវានឹងត្រួសត្រាយ ផ្លូវសម្រាប់ជំនួបពិភាក្សា ជាផ្លូវការតែម្តងរវាងរដ្ឋាភិបាល កូរ៉េទាំងពីរតែម្តង ហើយនេះជាការ វិវឌ្ឍដ៏ល្អមួយ ដែលមិនធ្លាប់មាននោះទេ អស់រយៈពេលប៉ុន្មានឆ្នាំ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សារវាងកូរ៉េខាងទាំងពីរ គឺស្ថិតក្នុងគោលដៅធ្វើ ឲ្យស្ថានការទូទៅ មានសភាពប្រសើរឡើងវិញ ជាពិសេសនោះ គឺការបើកឲ្យដំណើរការ ឡើងវិញនូវតំបន់ សេដ្ឋកិច្ចពិសេសរួមគ្នា គែសង ដែលបានបិទអំឡុងពេល ដែលភាពតានតឹងរវាងប្រទេសទាំង ពីរ បានកើនឡើងយ៉ាងខ្លាំង កាលពីអំឡុងខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ៕
ប្រភពពី៖ news4kh
ប្រភពពី៖ news4kh


0 comments:
Post a Comment