គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:42 AM
natural-disaster-china

ប៉េ​កាំ​ង​៖​ មន្ត្រី​អាជ្ញាធរ​របស់​ចិន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ ទី​១៦​ ខែមិថុនា​នេះ​ ថា​ ចំនួន​សរុប​នៃ​មនុស្ស​ ១.៥០០​នាក់​ បាន​បាត់បង់​ជីវិត​ ឬ​បាន​បាត់​ខ្លួន​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ទូ​ទាំង​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​។​
​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​ បាន​រាយ​ការ​ណ៌​ដោយ​ដង​ស្រង់​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទំនាក់ទំនង​កិច្ចការ​ស៊ី​វិល​ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​លើ​សេវា​សង្គម​ ថា​ គ្រោះ​មហន្តរាយ​ធម្មជាតិ​កាលពី​ឆ្នាំ​មុន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ចំនួន​២៩០​លាន​នាក់​ ហើយ​បាន​បណ្តាល​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ច្រើន​ជាង​៤១៨​ពាន់​លាន​យន់​ ស្មើ​និង​៦៧.៧៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​
​ក្នុង​របាយ​ការ​ណ៏​ដដែល​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រសួង​ទំនាក់ទំនង​កិច្ចការ​ស៊ី​វិល​ បាន​ឲ្យ​ដឹង​ថា​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ បាន​បង្ខំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទីកន្លែង​របស់​ប្រជាពលរដ្ឋ​ចំនួន​១១​លាន​នាក់​ ហើយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ បាន​បំផ្លាញ​នូវ​ដំណាំ​ចំនួន​២៥​លាន​ហិ​កតា​។​
​គួរ​បញ្ជាក់​ថា​ ក្រសួង​ទំនាក់ទំនង​កិច្ចការ​ស៊ី​វិល​ និង​ហិរញ្ញវត្ថុ​ បាន​ចំណាយ​ទឹកប្រាក់​ច្រើន​ជាង​១១​លាន​យន់​ សំរាប់​ជំនួយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​កាលពី​ឆ្នាំ​មុន​៕​ សំណាង​

ប្រភពពី៖ ABC+