ខេត្តបាត់ដំបង ៖ រថយន្តកាំម៉ារីពណ៌សមួយគ្រឿងជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិចបើកលឿនតាមផ្ឡូវជាតិលេខ៥៧បេ ពីស្រុកថ្មគោលទៅស្រុកបវេល បានបែកកង់ស្តាំមុខរេចង្កូតអូសប្រហែល១០០ម៉ែត្រ ធ្លាក់ចូលប្រឡាយភក់ក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ជាបងមិនមានរបួស ហើយប្រជាពលរដ្ឋប្រហែល៣០នាក់ នគរបាល និងអាវុធហត្ថស្រុកថ្មគោលជួយទាញរថយន្តចេញពីភក់ និងដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចក្រុមទី៥៤ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចដែលចុះទៅទីនោះបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ថន ហុង អាយុ៣២ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ ថន លៀប ភេទស្រី អាយុ៣៨ឆ្នាំ មិនមានរបួស អ្នកទាំង២នាក់មានទីលំនៅភូមិព្រែកតាឡប់ ឃុំព្រែកតាឡប់ ស្រុកលើកដែកខេត្តកណ្តាល ។ រថយន្តម៉ាកាំម៉ារីឆ្នាំ១៩៨៥ ពណ៌សពាក់ ស្លាក់លេខភ.ព ២ខ-៩៨៤៨ បើកបរពីកើតទៅលិច(ពីស្រុកថ្មគោលទៅស្រុកបវេល)។ ឈ្មោះ ថន លៀប បានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុ ខ្លួននិងប្អូនប្រុសបានធ្វើដំណើរពីស្រុកកំណើតដើម្បីឆ្ពោះទៅកាន់តំបន់ព្រំដែនខាងលិចខេត្តបាត់ដំបង ពេលកំពុងជិះរថយន្តក្នុងល្បឿនកុងទ័រ១០០គីឡូម៉ែត្រក្នុង១ម៉ោង ស្រាប់តែរថយន្តបែកកង់ចាប់ហ្វ្រាំងមិនទាន់អូសប្រហែល១០០ម៉ែត្រ ធ្លាក់ចូលប្រឡាយភក់ បណ្តាលឲ្យប្អូនប្រុសរងរបួសតែម្តង។ សមត្ថកិច្ចនគរបាលនិងអាវុធហត្ថ រួមនឹងប្រជាពលរដ្ឋបានជួយទាញលើករថយន្ត ប្រគល់ជូននគរបាលចរាចណ៍យក ទៅរក្សាទុកនៅអធិការស្រុកថ្មគោលហើយយកអ្នករបួសទៅកាន់មន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។__________
ប្រភពពី៖ វត្តភ្នំ

.jpg)