គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:26 PM
ភ្នំពេញ​៖​ រ៉ឺ​ម៉ក​កង់​បី​ មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​ នឹង​ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ក្នុង​ខណៈ​ដែល​កំពុង​ជិះ​រ៉ឺ​ម៉ក​ ហើយ​ត្រូវ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​ ១​ នឹង​ ៣០​ នាទី​យប់​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​ ២០១៣​ នៅ​ចំណុច​ផ្លូវ​ ២៧១​ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ។​
​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​ ៣០​ឆ្នាំ​ បាន​ជិះ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ ២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ 3A​ 4775​ ដឹក​ទំនិញ​ ដែល​កំពុង​បើកបរ​ ពីក្រោយ​បាន​បើក​បុក​រ៉ឺ​ម៉ក​ប្រាវ​ បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​កង់​បី​ក្រឡាប់​ផ្ងារជើង​ច្រងាង​នៅ​លើ​ផ្លូវ​ នឹង​បុរស​ជា​ម្ចាស់​រ៉ឺ​ម៉ក​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ចំណែក​រថយន្ត​ព្យាយាម​បើក​រត់គេច​ខ្លួន​ តែ​ត្រួ​វ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ ព័ទ្ធ​ចាប់​បាន​ភ្លាមៗ​ ។​
​ ​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​។​ ប៉ុន្តែ​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយសារ​ម្ចាស់​ រថយន្ត​បង្ក​បាន​បើកបរ​លឿន​មិន​មើលមុខមើលក្រោយ​ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើត​ ឡើង​តែ​ម្តង​ ៕​ ជោគជ័យ​





_________________
ប្រភពពី៖ ABC+

0 comments:

Post a Comment