គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

11:12 PM

​ភ្នំពេញៈ​ តារា​សម្ដែង​កញ្ញា​ មាន​ សូ​នី​តា​ ត្រូវ​បាន​ផលិតកម្ម​មួយ​ចំនួន​រិះគន់​ថា​ នាង​ទទួលយក​ការ​សម្ដែង​ឲ្យ​តែ​អ្នកស្រី​ ពាន់​ ភួង​បុប្ផា​ តែ​មួយ​គត់​ ។​ ខណៈ​ដែល​ផលិតកម្ម​ផ្សេង​ទៀត​ទាក់ទង​តែ​នាង​មិន​ព្រម​ទទួល​ ។​ នាង​ក៏​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ព្រោះ​ជា​ភាព​ចៃដន្យ​រាល់​ការ​ទាក់ទង​របស់​ផលិតកម្ម​មក​ចំ​តែ​ពេល​នាង​រវល់​ ។​
​ក្នុង​ជំនួប​កាលពី​ពេល​ថ្ងៃ​សម្ពោធ​ដាក់​បញ្ចាំង​រឿង​កុមារី​២៥​ឆ្នាំ​វគ្គ​២​កន្លង​ទៅ​ កញ្ញា​ មាន​ សូ​នី​តា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់​ នាង​មិន​បាន​រើសអើង​ការ​សម្ដែង​ឲ្យ​ផលិតកម្ម​ណាមួយ​នោះ​ឡើយ​ សំខាន់​ឲ្យ​តែ​មាន​ពេល​គ្រប់គ្រាន់​  គឺ​នាង​ច្បាស់​ទទួល​គ្រប់​ទាំងអស់​ ។​  កញ្ញា​បន្ត​ថា​ នាង​អត់​រើសអើង​ការ​សម្ដែង​ឲ្យ​ផលិតកម្ម​ណាមួយ​ឡើយ​ បើ​ទោះបីជា​នាង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អ្នកស្រី​ពាន់​ ភួង​បុប្ផា​ ក្ដី​។​ នាង​ប្រាប់​ថា​ កន្លង​មក​អ្នកស្រី​ពាន់​ ភួង​បុប្ផា​ ក៏​មិន​ដែល​ដាក់​គំនាប​ហាម​មិន​ឲ្យ​នាង​ទៅ​ថត​ឲ្យ​ផលិតកម្ម​ណា​ផ្សេង​នោះ​ដែរ​។​
​ជាមួយនឹង​ស្នាមញញឹម​ កញ្ញា​ មាន​ សូ​នី​តា​ លើក​ឡើង​បន្ត​ថា​ កន្លង​មក​នាង​ពិតជា​បាន​បដិសេធ​មិន​សម្ដែង​ឲ្យ​ផលិតកម្ម​មួយ​ចំនួន​ ដែល​បាន​ទាក់ទង​នាង​ពិតប្រាកដ​មែន​។​ ប៉ុន្តែ​ការ​បដិសេធ​នេះ​ គឺ​ចំ​ពេល​ម្ចាស់​ផលិតកម្ម​មក​ទាក់ទង​នាង​ថត​ ត្រូវ​នឹង​ពេល​នាង​កំពុង​តែ​ជាប់ដៃ​ថត​រឿង​ឲ្យ​អ្នកស្រី​ ពាន់​ ភួង​បុប្ផា​ ទើប​ធ្វើ​ឲ្យ​នាង​មិន​អាច​ទទួលយក​បាន​ ។​

​តួឯក​ស្រី​ក្នុង​រឿង​ “​អ្នក​មានគុណ​”​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ធម្មតា​អ្នកសិល្បៈ​ ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​នៅ​ពេល​ដែល​មាន​អ្នកដឹកនាំ​រឿង​ហៅ​ទៅ​ថត​នោះ​ មិន​ថា​ការ​សម្ដែង​ខារ៉ាអូខេ​ ស្ប៉ត​ពាណិជ្ជកម្ម​ ឬ​រឿង​ឡើយ​។​ នាង​បន្ត​ថា​ កន្លង​មក​នាង​ធ្លាប់​បាន​សម្រេច​ភ្ជួរ​ការ​សិក្សា​មួយ​រយៈ​ ដើម្បី​មក​ថត​រឿង​ឲ្យ​អ្នកស្រី​ ពាន់​ ភួង​បុប្ផា​ ទាំងនេះ​ក៏​ព្រោះតែ​ស្រលាញ់​សិល្បៈ​។​
​ទន្ទឹម​នេះ​ កញ្ញា​ មាន​ សូ​នី​តា​ បាន​មក​បន្ត​ការ​សិក្សា​របស់​នាង​វិញ​ហើយ​។​ បច្ចុប្បន្ន​ នាង​កំពុង​តែ​សិក្សា​ឆ្នាំ​ទី​៣​ ផ្នែក​ជំនួញ​ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។​ នៅ​សល់​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​  នាង​នឹង​ត្រូវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ។​ កញ្ញា​បន្ត​ថា​ នៅ​ឆ្នាំ​ទី​៤​ដែល​ជា​ឆ្នាំ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ នាង​ត្រូវ​សរសេរ​សារ​ណា​   ដូច្នេះ​ទាមទារ​ពេលវេលា​ច្រើន​ ទាំង​ការ​សិក្សា​ស្រាវជ្រាវ​មេរៀន​ ក៏​ដូច​ជា​ចុះ​កម្មសិក្សា​  ហេតុនេះ​នាង​មិនសូវ​ហ៊ាន​ទទួល​ការ​សម្ដែង​នោះ​ឡើយ​ ។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ នាង​នឹង​ទទួលយក​ការ​សម្ដែង​ដូច​ដើម​វិញ​។​ ចំណែក​ការងារ​ទាក់ទង​នឹង​ការ​សិក្សា​របស់​នាង​ ក៏​នាង​ត្រូវ​តែ​ធ្វើ​ដែរ​ ព្រោះ​ទៅ​ថ្ងៃ​អនាគត​ នាង​មិន​អាច​ពឹងពាក់​អាជីព​ជា​អ្នកសិល្បៈ​មួយ​មុខ​បាន​នោះ​ឡើយ​។​វិ​រៈ​
​តួឯក​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ​បន្ថែម​ថា​  ការ​បដិសេធ​ទទួល​ការ​សម្ដែង​នេះ​មិនមែន​មាន​ន័យ​ថា​ នាង​ឈប់​ទទួល​ទាំង​អស់នោះ​ឡើយ​ ។​ បច្ចុប្បន្ន​មាន​ផលិតកម្ម​មួយ​ចំនួន​ទាក់ទង​នាង​ តែ​នាង​ទទួលយក​តិចតួច​ប៉ុណ្ណោះ​ មិន​ហាន​ទទួល​ច្រើន​ដូច​មុន​នោះ​ឡើយ​។​ នាង​លើក​ឡើង​ថា​ រាល់​ការ​សម្ដែង​នាង​ចង់​ធ្វើ​ឲ្យ​មានគុណ​ភាព​ តែបើ​អត់​មាន​ពេល​គ្រប់គ្រាន់​ទេ​ នាង​មិន​ចេះ​តែ​ទទួល​ធ្វើ​ឲ្យ​តែ​រួចពីដៃ​នោះ​ឡើយ​ ។​
​សូម​រំលឹក​ថា​ កញ្ញា​ មាន​ សូ​នី​តា​ គឺជា​អតីត​ Freshie​ លេខ​៤​ ជំនាន់​ទី​៨​ ឆ្នាំ​២០០៩​ របស់​ស្ថានីយទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុ​សិ៍​លេខ​៥​ ។​ ក្រៅពី​ថត​ស្ប៉ត​ពាណិជ្ជ​ កម្ម​មួយ​ចំនួន​ និង​ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​ នាង​ក៏​ធ្លាប់​បាន​សម្ដែង​ខ្សែភាពយន្ត​ចំនួន​៣​រឿង​ផង​ដែរ​។​ ខ្សែភាពយន្ត​ទាំង​៣​រឿង​នោះ​ នាង​ក្ដាប់​បាន​ដំណែង​តួឯក​ទាំងអស់​ ក្នុង​នោះ​មានរឿង​ “​បេះដូង​អ្នក​ការពារ​”,​ “​នាយ​ឡប់​ជំពប់​ស្នេហ៍​”,​ និង​រឿង​ “​អ្នក​មានគុណ​”៕វិរៈ



ប្រភពពី៖ ABC+