គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:23 AM
កំពត ៖ ក្មេងប្រុស​អាយុ​ក្រោម​១៥​ឆ្នាំ​ម្នាក់ ​បាន​ក្លាយជា​អ្នកទោស​ស្នេហា បន្ទាប់ពី​គេ​បាន​ល្បួង​ចាប់​ក្មេងស្រី​ដែល​មាន​អាយុ​ស្របាល​គ្នា​រំលោភ​រហូត​បានសម្រេច កាល​ពី​យប់​ថ្ងៃទី​១៥​ ខែមិថុនា ឆ្នាំ​២០១៣​ វេលា​ម៉ោង​២០​និង​៥​នាទី ស្ថិត​ក្នុងភូមិ​ត្រពាំងរុន ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ខណៈ​ដែល​ក្មេងស្រី​ទៅ​មើល​វីដេអូ​នៅផ្ទះ​អ្នកជិតខាង​។​
ជន​នេះ​ត្រូវ​ចោទ​ពី​បទ​រំលោភ​សេព​ស​ន្ទ​វះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា ឆ្នាំ​២០១៣ បន្ទាប់ពី​ធ្វើ​សកម្មភាព​រំលោភ​មក​លើ​ក្មេងស្រី​បានសម្រេច​រួចមក​។​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្មេងប្រុស​ដែល​ជាប់ចោទ​ពី​បទ​រំលោភ​ខាងលើ​មានឈ្មោះ កែន ឡុង អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ច.ធ អាយុ​១៤​ឆ្នាំ ស្របាល​គ្នា ដោយ​ពួកគេ​មាន​លំនៅឋាន​ក្បែរ​គ្នា ក្នុងភូមិ​ត្រពាំងរុន ឃុំ​តា​កែន ស្រុក​ឈូក​។​
ប៉ូលិស​បាន​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​វេលា​ដូច​ខាង​លើ ក្មេងស្រី​រងគ្រោះ​បាន​មក​មើល​វីដេអូ​នៅផ្ទះ​អ្នកជិតខាង​ក្នុងភូមិ​ជាមួយ ដោយ​ខណៈ​នោះ​ក្មេងប្រុស​ជា​មនុស្ស​កំហូច​ក៏​នៅ​ទី​នោះ​ដែរ លុះ​បាន​មួយស្របក់​ស្រាប់តែ​បាត់​មុខតែ​ម្តង គាប់​ជួន​ពេលនោះ​ក៏​មាន​អ្នកជិតខាង​ប្រទះឃើញ​គេ​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់​នាង​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​មើល​វីដេអូ​នោះ​ឡើយ ហើយ​គ្រានោះ​អ្នកភូមិ​ក៏បាន​ប្រាប់​រឿង​នេះ​ដល់​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​ភ្លាមៗ ទើប​អាណាព្យាបាល​ប្ដឹង​ទៅ​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ឃាត់ខ្លួន និង​​ប្រគល់​ជូន​ច្បាប់​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។
នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្មេងប្រុស​កំហូច​បាន​និយាយ​ថា គេ​ពិតជា​បាន​ចាប់​រំលោភ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​ស​ម្រេច​មែន ព្រោះ​គេ​លួច​ខ្នាញ់​ក្មេងស្រី​នេះ​យូរហើយ ណាមួយ​ដោយសារ​គេ​ធ្លាប់​លួច​មើល​វីដេអូ​ស៊ិច​តាម​ទូរស័ព្ទ​ដៃ​ជា​ញឹកញាប់ ទើប​ទ្រាំ​មិនបាន​ហើយ​ចង់​ដឹង​នូវ​រសជាតិ​ស្នេហា​តើ​វា​ឆ្ងាញ់​ប៉ុណ្ណា​ទើប​គេ​សាកល្បង​ចាប់​ក្មេងស្រី​នេះ​រំលោភ​តែម្តង ដឹង​អី​បែរជា​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​ទាំង​វ័យក្មេង​ខ្ចី​បែបនេះ​។​
ក្រោយពី​ស្រង់​ចម្លើយ​សមត្ថកិច្ច​បាន​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែមិថុនា ឆ្នាំ​២០១៣​នេះ ហើយ​គេ​មិន​ដឹង​ថា ករណី​រំលោភ​ខាងលើ​តើ​តុលាការ​ផ្ដន្ទាទោស​បែប​ណា បើ​ជន​ប្រព្រឹត្តិ​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ក្មេងស្រី​រងគ្រោះ​ក៏​នៅ​ជា​អ​និតិ​ជន​នៅឡើយ​ដែរ​នោះ​។​ បច្ចុប្បន្ន​ក្មេងស្រី​ដែល​រង​នូវ​អំពើ​រំលោភបំពាន​ផ្លូវភេទ​ខាងលើ​ត្រូវ​អាណាព្យាបាល នាំ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ដោយសារ​មាន​ឈាម​ហូរ​តាម​ទ្វារមាស​ខ្លាំងពេក​៕

ណា ​រិ​ទ្ធ​
ប្រភពពី៖ cambodiapage.info