គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:56 PM
ភ្នំពេញ​ ៖​ រថយន្ត​ឡា​រ៉ា​វែ​ល​ មួយ​គ្រឿង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1671​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ចេញពី​ស្ពាន​ហង្ស​កោះ​ពេជ្រ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះដល់​ចំណុច​កែង​ផ្លូវ​ សុធារស​ ក៏​ស្រាប់តែ​ជ្រុល​ល្បឿន​ទៅ​បុក​នឹង​យុវជន​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង​ ពាក់​ស្លាក​ លេខ​ ភ្នំពេញ​ 1S​ 2551​ យ៉ាង​ពេញទំហឹង​ ដែល​បណ្តាល​ឲ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​រង​របួស​នឹង​ម៉ូតូ​ត្រូវ​រង​ការ​ ខូចខាត​ ។​
​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ ២០​ នឹង​៣០​ នាទី​យប់​ថ្ងៃ​ទី​ ១៣​ ខែ​ មិថុនា​ នៅ​តាម​បណ្តោយ​ផ្លូ​វុ​សុធារស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។​ ហើយ​ក្រោយ​កើតហេតុ​នោះ​ម្ចាស់​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ នឹង​ស្រែក​គំរាម​មិន​ចង់​ឲ្យ​អ្នកកាសែត​ថត​ យក​ទិដ្ឋភាព​គ្រោះថ្នាក់​ខាងលើ​នេះ​តែ​ម្តង​ ។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជា​ នគរបាល​ខណ្ឌចំការមន​ចុះ​មក​ធ្វើការ​វាស់វែង​នោះ​បាន​ព្យាយាម​សម្របសម្រួល​រវាង​ភាគី​ទាំង​ពីរ​ ដោយ​មិន​ចង់​ ឲ្យ​មានរឿង​វែង​ឆ្ងាយ​។​
​ ​ប្រភព​ដដែល​បាន​បន្ត​ថា​គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយសារ​ម្ចាស់​រថយន្ត​បាន​បើកបរ​ក្នុង​ល្បឿន​ លឿន​ មិន​គោរព​សិទ្ធិ​គ្នា​ក្នុង​ការ​បើកបរ​ ទើប​បង្ក​ឲ្យ​កើត​មាន​ថ្នាក់​នេះ​កើតឡើង​តែ​ម្តង​ ៕​ ជោគជ័យ​




ប្រភពពី៖ ABC+