គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

11:44 PM


យន្តហោះ​មួយ​គ្រឿង​ដែល​ដើរ​ដោយថាមពល​ព្រះអាទិត្យបាន​ចុះចត​ជោគជ័យ​ បន្ទាប់​ពីត្រូវ​បាន​ធ្វើ​ការ​សាកល្បង​ហោះហើរ​​ជា​លើក​ទី​២​ ​​​ក្នុង​អាកាសយានដ្ឋាន ​ក្នុង​ស្រុក​​មួយ​ជិត​ទីក្រុងវ៉ាស៊ីនតោន។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​​របស់​អ្នក​ចាត់ចែង​ទួទៅ​​នៅ​ក្នុង​គម្រោង​​ហោះ ហើរ​នេះ។
យន្ត ​ហោះ​នេះ មាន​​ផ្ទុក​កៅអី​តែមួយ​ប៉ុណ្ណោះ​​ ​ដោយ​បាន​​បំពាក់​ស្លាបចក្រ​ចំនួន​៤ ដើរ​ដោយ​​ថាមពល​ថ្ម​ពន្លឺ​ព្រះអាទិត្យ​ទំហំ ១២០០០ cell និង​​មាន​​ប្រវែង​ស្លាប​ទាំងសងខាងសរុប ៦៣​ ម៉ែត្រ បាន​ធ្វើ​ការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Dulles វេលា​ម៉ោង ១២:១៥ រំលង​អធ្រាត្រ ​ម៉ោង​ក្នុងស្រុក។
តាម​ការ​អះអាង​របស់​អ្នក​ចាត់ចែង​ ខាងលើ​បាន​ឲ្យ​ដឹង​ថា យន្តហោះ​នេះ​​ត្រូវ​អនុញ្ញាត​ឲ្យ​​ចុះចត​នៅ​ពេល​យប់ នៅ​ពេល​ដែល​ចរាចរណ៍​​ហោះហើរ​ផ្លូវ​អាកាស​មិន​មានការ​មមាញឹក​ខ្លាំង។
ការហោះហើរនេះ ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​ដោយ​អាកាសយានិក​ជនជាតិ​ស្វីស​គឺ​លោក ​Bertrand Piccard ដែល​ជា​បុគ្គល​មួយ​រូប​មាន​បទពិសោធន៍​ច្រើន​ខាង​វិស័យ​អាកាសចរណ៍។ គាត់​បាន​ឲ្យ​ដឹង​ថា វា​ដូច​ជា​រឿង​ងាយ​នៅ​ពេល​ដែល​យើង​បាន​ឃើញ​យន្តហោះ​មួយ​គ្រឿង​នេះ។ ក៏ប៉ុន្តែ​លោក​មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​ចាប់​ ផ្ដើម​ហោះហើរ​។
ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​លោក​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ដ៏​មុតមាំ​​ពី​សមិទ្ធផល​ដែល​ទទួល​បាន​នេះ ពោល​គឺ​យន្តហោះ​ដែល​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​នេះ អាច​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ប្រេងសាំង​បាន​ទៅ​ថ្ងៃ​អនាគត។
យន្ត ​ហោះ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​សាកល្បង​ហោះហើរ​ក្នុង​រយៈពេល​២​សប្ដាហ៍​បន្ត​ ទៀត​ នៅ​ជុំវិញ​ទី​ក្រុង​Washington និង​ត្រូវ​ដាក់​តាំង​ជា​សាធារណៈ​នៅ​ក្នុង​សារមន្ទីរ​អាកាសចរណ៍​Smithsonian ដើម្បី​អនុញ្ញាត​ឲ្យ​​ទស្សនិកជន​ទាំងអស់​អាច​ចូលរួម​ទស្សនា​បាន៕

ប្រភពពី៖ NEWS4KH