គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:06 AM
ខេត្ដស្វាយរៀង​ ៖​ ជនជាតិ​វៀតណាម​ប្រុស​ស្រី​១០​នាក់​ រកស៊ី​នាំ​ភ្ញៀវ​ចូលកាស៊ីណូ​ (៨៨៨​សំរោង​)​  នៅ​ឃុំ​សំរោង​ ស្រុក​ច​ន្ទ្រា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​  តាម​ពាក្យបណ្ដឹង​ថៅកែ​កាស៊ីណូ​ពី​បទ​ រំលោភសេចក្ដីទុកចិត្ដ​ ។​
​ករណី​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​ ១០​នាក់​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាល​ ពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៣​នៅ​ចំណុច​កាស៊ីណូ​ខាងលើ​ ។​
​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដស្វាយរៀង​ បានឱ្យ​ដឹង​ថា​ ជនជាតិ​វៀត​ទាំង​១០​នាក់​ ដែល​ឃាត់ខ្លួន​នេះ​ជា​អ្នក​រកស៊ី​នាំ​ភ្ញៀវ​ ចូល​កាស៊ីណូ​ដោយ​យក​កម្រៃជើងសារ​ ប៉ុន្ដែ​ពួក​គេ​បាន​ក្លែង​ពន្លើស​ចំនួន​ភ្ញៀវ​ នៅ​លើ​វិ​ក្ដ​យ​ប​ត្រ​ ។​ ឧ​ទារ​ហណ៍​ពួក​គេ​ នាំ​ភ្ញៀវ​បាន​៣​នាក់​ តែ​បែរជា​សរសេរ​ ក្នុង​វិ​ក្ដ​យ​ប​ត្រ​៥-៦​នាក់​ ដោយ​បាន​ធ្វើ​ អស់​រយៈពេល​ជិត​៣​ខែ​មក​ហើយ​ ។​
​តាម​ម្ចាស់​បណ្ដឹង​បាន​បញ្ជាក់​ថា​ ទឹក​ប្រាក់​ដែល​ពួក​គេ​បាន​ក្លែងបន្លំ​យក​មាន​ ទាំងអស់​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​វិ​ក្ដ​យ​ប​ត្រ​ ។​ ​ប្រភព​បាន​បន្ដ​ថា​ ជនសង្ស័យ​ក្រោយ​ ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​ការិយាល័យ​អន្ដោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ដ​ដើម្បី​សាកសួរ​បន្ដ​ ។​
​ជនសង្ស័យ​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ ប្រាប់​អត្ដសញ្ញាណ​របស់​ពួក​គេ​ឱ្យ​ដឹង​នៅឡើយ​ទេ​ ខណៈ​មន្ដ្រី​នគរបាល​កា​រិ​យា​ ល័យ​អន្ដោប្រវេសន៍​កំពុង​សាកសួរ​ តែ​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​អន្ដោ​ ប្រវេសន៍​បង្ហើប​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ខ្លះ​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ដ​ ដូច​ការ​ចោទប្រកាន់​ប្រាកដ​មែន​ ៕
មើលបន្តនៅ: http://nokorwatnews.com