គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:18 PM
កណ្តាល៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់លើកំណាត់ផ្លូវជាតិ លេខ៣ រវាងរថភ្លើង បុកនិងរថយន្តតួរីស បណ្តាលឲ្យអ្នកដំណើរក្នុងរថយន្តដេកដួល រដូករណែលពេញផ្លូវកាលពីម៉ោង ៧ និង១៩នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិព្រៃទទឹង ឃុំត្រពាំង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បណ្តាលឲ្យអ្នកដំណើរ១៦នាក់ រងរបួស ក្នុងនោះ ៥នាក់រងរបួសធ្ងន់។
សមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា នៅវេលាម៉ោងកើតហេតុខាងលើរថយន្ត តួរីសដឹកអ្នកដំណើរ ពាក់ស្លាកលេខ  ភ្នំពេញ 2Q-5303 បានដឹកអ្នកដំណើរចេញ ពីរាជធានីភ្នំពេញ។ លុះដល់ចំណុចកើតហេតុ កន្លែងឆ្លងកាត់ផ្លូវរថ ភ្លើង ក៏ត្រូវរថភ្លើងដែលកំពុងធ្វើដំណើរទៅខេត្តព្រះសីហនុ បុករថយន្តចំពាក់កណ្តាល អូសរហូតដល់ ៥-៦ម៉ែត្រ បណ្តាលឲ្យដួលសន្លប់រដូករណែលពេញផ្លូវ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿង បានទៅដឹកយកមកសង្រ្គោះ ភ្លាមៗ តាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញផងដែរ។ តែរហូតដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ មិនទាន់ មានរបាយការណ៍ថា មានជនរងគ្រោះណាម្នាក់ ទទួលគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕






ប្រភពពី៖ NEWS4KH