គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:51 PM
កាលពីពេលថ្មីៗនេះ បុរសធ្វើអត្ដឃាតម្នាក់ បានដុតភ្លើង នៅលើឡានក្រុង ដែលជាឡានដឹកអ្នកដំណើរ ចេញពីធ្វើការត្រលប់មកផ្ទះ នៅទីក្រុង Xiamenខេត្ដ Fujian នៃប្រទេសចិន ដែលបានសម្លាប់មនុស្ស ៤៧នាក់ យោងទៅតាមសារព័ត៌មានក្នុងស្រុក។
យ៉ាងណាមិញ តាមការសើុបអង្កេតពីប៉ូលីស បានឲ្យដឹងថា បុរសនេះមានឈ្មោះថា Chen Shuizong អាយុប្រហែលជា ៦០ឆ្នាំ ហើយមូលហេតុនៃការអត្ដឃាតនេះ គឺដោយសារតែបុរសនេះមិនសប្បាយចិត្ដ នឹងជីវភាពរបស់ខ្លួន ដែលថ្ងៃកើតហេតុគឺថ្ងៃសុក្រ ទី ៧ ខែមិថុនា ឆ្នាំ ២០១៣។ នៅក្នុងនោះ បុរសវ័យចំណាស់នេះ បានប្រើប្រាស់សាំង ដែលខ្លួនយួរទៅលើឡានក្រុងនោះ ជាវត្ថុសម្រាប់ធ្វើឃាតខ្លួនឯង។  តាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ឡានក្រុងនេះ បានឆេះខ្ទេចក្នុងរយៈពេលតែ ១០នាទីប៉ុណ្ណោះ ដែលនៅក្នុងនោះក៏មានលឺសម្លេងផ្ទុះដូចគ្នា និងបានបង្កឲ្យមនុស្ស ៤៧ស្លាប់ និង ៣៤នាក់របួស។
តើប្រិយមិត្ដយល់យ៉ាងណា ដែលចង់សម្លាប់ខ្លួនឯងសោះ តែបែរជាបង្កឲ្យមនុស្សមួយចំនួនទៀតស្លាប់ទៅតាមខ្លួនឯងដែលនោះ?





ប្រភពពី៖ NEWS4KH

0 comments:

Post a Comment