កាលពីម្សិលមិញក្រុមហ៊ុន Apple បានប្រកាសពី MacBook Air ដែលទទួលបានស្គាល់ជាផ្លូវជាមូយ Model 11 Inch និង 13 inch ដែលមានថាមពលថ្មប្រើប្រាស់ពេញមួយថ្ងៃ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនបានលើកសមាសភាពពិតរបស់ MacBook Air ទាំង២ Model នេះមករៀបរាប់នៅលើគេហទំព័រ Geeky-Gadgets។តាមប្រភពព័តមានពីអ្នកតំណាងក្រុមហ៊ុន Apple បានឲ្យដឹងថា MacBook Air 11 Inch មាន LED Blackit Display 11.6 Inch ជាមួយ Resolution 1366x768 Pixels មានបញ្ចូល Processor របស់ Intel 1.3 GHz Dual Core Intel i5 ឬ Dual Core 1.7 GHz i7 និង RAM 8GB Dual Plus ព្រមទាំងជ្រើសរើស 128GB SSD ឬ 256 GB SSD ។ចំណែក MacBook Air 13 Inch វិញមានតម្លើង LED Blacklit Display 13 Inch ជាមួយ Resolution 1440x900 Pixels និងអាចជ្រើសរើស 1.3 GHz Dual Core Intel i5 Processor ឬ Dual Core 1.7 GHz Intel i7 Processor RAM 8GB ជាមួយ 128GB SSD ឬ 256GB SSD ។ជាមួយគ្នាសម្រាប់ MacBook Air ទាំង២ Model នេះគឺមាន Processor ជំនាន់ទី៤ របស់ក្រុមហ៊ុន Intel និង Intel HD Grapgics 500 WiFi 802.11ac ព្រមទាំងតម្លៃ ៩៩៩ដុល្លារ MacBook Air 11Inch និង ១០៩៩ដុល្លារ សម្រាប់ MacBook Air 13 Inch ៕ប្រភពៈITCITY


0 comments:
Post a Comment