គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:57 AM

ភ្នំពេញ​ ៖​ អ្នកលក់​បបរស​នៅ​លើ​ ចិញ្ចើម​ផ្លូវ​ រួម​ជាមួយនឹង​ភ្ញៀវ​ដែល​ចូល​ ទៅ​ស៊ី​ ម្នាក់ៗ​រត់​បាតជើង​ស​ព្រាត​ ខណៈ​ ឃើញ​រថយន្ដ​កូ​រ៉ូ​ឡា​១​គ្រឿង​រេ​ចង្កូត​ ឡើង​មក​លើ​ខឿន​ រួច​បុក​កន្លែង​លក់ដូរ​នោះ​ ។​​ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ៧៥Eo​ ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ ។​
​ក្នុង​ហេតុការណ៍​នេះ​ពុំ​មាន​មនុស្ស​ណា​ ម្នាក់​រង​របួស​ឬ​ក៏​បាត់បង់​អាយុជីវិត​ឡើយ​ តែ​សម្ភារ​លក់ដូរ​ជា​ច្រើន​ត្រូវ​បាន​រង​ ការ​ខូចខាត​ហើយ​អ្នក​ចូល​ទៅ​ហូប​ចុក​ និង​អ្នកលក់​បាន​នាំ​គ្នា​រត់​យ៉ាង​ប្រសាច​ ។​ ដោយឡែក​រថយន្ដ​បង្កហេតុ​បាន​ខ្ទេច​ផ្នែក​ ខាង​មុខ​លែង​ទៅ​ណា​រួច​ផង​ដែរ​ ។​
​នគរបាល​ខណ្ឌ​៧​មក​រា​បានឱ្យ​ដឹង​ថា​ រថយន្ដ​បង្កហេតុ​ជា​ប្រភេទ​រថយន្ដ​កូ​រ៉ូ​ឡា​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-​4833​ ដែល​ក្នុង​រថយន្ដ​នោះ​មាន​គ្នា​២​ នាក់​ទាំង​អ្នក​បើក​ តែ​បាន​គេចខ្លួន​បន្ទាប់​ ពី​កើតហេតុ​រួច​ ។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ ពេល​គ្រោះថ្នាក់​គេ​បានឃើញ​អ្នក​បើក​ រថយន្ដ​បង្កហេតុ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ ផ្លូវ​កម្ពុជា​ក្រោម​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ ពី​កើត​ឆ្ពោះទៅ​លិច​ ។​ លុះ​មក​ដល់​ចំណុច​ ខាងលើ​មិនដឹង​ថា​អ្នកបើកបរ​ងងុយដេក​ ឬ​ក៏​មាន​ហូប​ជាតិ​ស្រវឹង​នោះ​ទេ​ ក៏​បាន​ រេ​ចង្កូត​ងាក​មក​ខាងស្ដាំ​ដៃ​ រួច​ឡើង​ទៅ​ លើ​ខឿន​ជ្រុល​ទៅ​បុក​កន្លែង​លក់​បបរស​ ទាំង​កំរោល​តែ​ម្ដង​ ។​ ភ្លាមៗ​នោះ​អ្នក​ បើករថយន្ដ​បង្កហេតុ​ក៏​បាន​គេច​ចេញពី​ កន្លែង​កើតហេតុ​ ដោយ​ទុក​រថយន្ដ​នោះ​ នៅ​កន្លែង​គ្រោះថ្នាក់​ ហើយ​ត្រូវ​បាន​នគរ​ បាល​ខណ្ឌ​៧​មក​រា​ស្ទូច​យក​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ៕
ប្រពភ ពី cambodiapage.info

0 comments:

Post a Comment