គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:14 PM
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​តំបន់​ពីរ​ផ្សេង​គ្នា ក្នុង​ខេត្ត​ព្រះវិហារ បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។ ពួក​គេ​ស្នើ​សុំ​ដំណោះស្រាយ​រឿង​ជម្លោះ​ដី​ធ្លី​ដែល​ពួក​គាត់​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជា​យូរ​មក​ហើយ។
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​តំបន់​ពីរ​ផ្សេង​គ្នា ក្នុង​ខេត្ត​ព្រះវិហារ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ដើម​ពោធិ៍​ក្បែរ​វិមាន​ឯករាជ្យ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។

កាល​ពី​ទៀប​ភ្លឺ ក្រុម​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​លោក​ឧកញ៉ា ប៉ែន លឹម អតីត​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​នាំ​គ្នា​មក​លុត​ជង្គង់​លើក​ដៃ​សំពះ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ដើម​ពោធិ៍​ខាង​កើត​ភូមិគ្រឹះ​របស់​លោក នៅ​ក្បែរ​វិមាន​ឯករាជ្យ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ការ​បំបែក និង​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ថែម​ទៀត។ ចុចអានបន្ត


ប្រភព http://www.rfa.org/khmer/

0 comments:

Post a Comment