គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:58 PM
​ភ្នំពេញ​៖​ ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់​ ចូល​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​ លេខ​៥៤៤​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​បាញ់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ សន្លប់​ស្តូកស្តឹង​នៅ​ក្នុងផ្ទះ​កើតហេតុ​ កាលពី​វេលា​ម៉ោង​២០​នឹង​ ០០​នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៣​ ។​
អា​ក្របី អស់លក្ខណៈត្រូវម្ចាស់ផ្ទៈបាញ់ដេកនៅនិងកន្លែង

ប្រភព http://abcnonstop.net/
​ម្ចាស់ផ្ទះ​ដែល​បាញ់​ចោរប្លន់​ឲ្យ​របួស​ខាងលើ​នេះ​ឈ្មោះ​ស្រី​ ថា​រ៉ា​ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​មុខរបរ​ជា​រកស៊ី​ធ្វើ​ផ្លូវ​ក្នុង​គម្រោង​សាលា​រាជធានី​ភ្នំពេញ​និង​ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​។​ចំណែកឯ​ចោរប្លន់​ដែល​រង​របួស​មានឈ្មោះ​មឿ​ន​ អែម​ ហៅ​ថៃ​សាក់​ ហៅ​ប៉ុ​ល​ សុ​ភ័​ក្រ​ ហៅ​យាំង​ សុ​ភ័​ក្រ​និង​ហៅ​អា​ក្របី​គ្មាន​ទីលំនៅ​ច្បាស់លាស់​។​

0 comments:

Post a Comment