ភ្នំពេញ: ជនជាតិចិនដែលល្បីខាងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធីណេតចំនះន២៤នាក់ នឹងខ្មែរ៣នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធផ្ទៃប្រទេសបានបើកការស៉ើបអង្កេចេញប្រតិបត្តិចាប់បានពួកគេនៅក្នុងភូមិគ្រឹះដ៏ធំមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៥០៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ៣នឹង ៣០ នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ។.
ប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថាជនជាតិដែលឃាត់បាន២៤នាក់ខាងលើនេះមានចិនតៃវ៉ាន់១៣ នាក់ក្នុងនោះមានស្រីម្នាក់ នឹងចិនដីគោកចំនួន១១នាក់ ស្រី៤នាក់ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនបានខ្មែរ៣នាក់ផងដែរ។ ប្រភពដដែរបានបន្តថាមុននឹងឈានដល់ការឃាត់ខ្លួនពួកគេខាងលើនោះមត្ថកិច្ចជំនាញបានធ្វើការស៊ើបអង្កេតនឹងស្រាវជ្រាវយ៉ាងយូរណាស់មកហើយរហូតទទួលបានតម្រុយថាមានជនជាតិកំពុងលាក់ខ្លួនធ្វើសកម្មភាពជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធីណេត ភា្លមៗនោះក៏សមត្ថកិច្ចចម្រុះចេញប្រតិបត្តិការចុះឆែកឆេរភូមិគ្រឹះត្រង់ចំណុចកើតហេតុខាងលើក៏ដល់ការឃាត់ខ្លួនពួកគេតែម្តងទៅ។ក្នុងនោះសមត្ថកិច្ចក៏បានរកឃើញនៅវត្ថុតាងមួយចំនួនផងដែរ។
ជនជាតិចិនដែលត្រូវឃាត់ខ្លួនខាងលើនេះត្រូវនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធផ្ទៃប្រទេសដើម្បីធ្វើការសាកសួរបន្តទៀត៕ ជោគជ័យ
ជនជាតិចិនដែលត្រូវឃាត់ខ្លួនខាងលើនេះត្រូវនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធផ្ទៃប្រទេសដើម្បីធ្វើការសាកសួរបន្តទៀត៕ ជោគជ័យ
__________________
ប្រភពពត័មានពី៖ ABC+





0 comments:
Post a Comment